ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជាធ្លាប់មានប្រព័ន្ធច្បាប់ដឹកនាំ និងគ្រប់គ្រងប្រទេសតាំងពីយូរលង់មកឈ្មោះ «ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ»
ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឲ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កម្ពុជាធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំនិងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួនតាំងពីយូរលង់ ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្ត្រ សិលាចារឹកវិជ្ជា បានបង្ហាញថា កម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងនិងដឹកនាំប្រទេស តាំងពីសម័យហ្វូណន រហូតដល់សម័យកាលនៃទំនើបនីយកម្មច្បាប់ខ្មែរតាមបែបបារាំង នៅពាក់កណ្តាលសតវត្សរ៍ទី១៩។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំនិងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួន តាំងពីយូរលង់ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្ត្រ សិលាចារឹកវិជ្ជា បានបង្ហាញថា កម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងនិងដឹកនាំប្រទេស តាំងពីសម័យហ្វូណន រហូតដល់សម័យកាលនៃទំនើបនីយកម្មច្បាប់ខ្មែរតាមបែបបារាំង នៅពាក់កណ្តាលសតវត្សរ៍ទី១៩។ កាលនោះ ច្បាប់កំពូលរបស់យើងមាននាមថា «ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ» ដែលមានឧត្តមានុភាពគ្របដណ្ដប់លើអំណាចទាំងអស់ រួមទាំងអំណាចរបស់ព្រះមហាក្សត្រ។ ផ្អែកតាមសិលាចារឹកនាសម័យអង្គរ ព្រះមហាក្សត្របានលើកតម្កើង ព្រះធម្មសាស្ត្រ ជាច្បាប់កំពូល និងគោរពប្រតិបត្តិ តាមរាជបវេណី ដោយតម្កល់លើព្រះសិរសារបស់ព្រះអង្គ ដើម្បីថែរក្សាព្រះរាជគុណធម៌ ជាព្រះធម្មរាជា ឬព្រះរាជាទ្រង់ធម៌។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនៀមនេះ បានគូសបញ្ជាក់អំពីទស្សនៈវិជ្ជានយោបាយដឹកនាំប្រទេសផង និងទស្សនវិជ្ជាដឹកនាំខ្លួន តាមបែបជំនឿឬសាសនារបស់ប្រជារាស្ត្រទូទាំងប្រទេសផង ដោយព្រះវីរគំរូរបស់ព្រះមហាក្សត្រ ក្នុងការបដិបត្តិ ព្រះរាជធម៌ ឬទសពិធរាជធម៌ (ព្រះធម្មទាំង១០ ប្រការរបស់ព្រះរាជា) ដើម្បីជា មហាកុសល ផ្តល់សេចក្តីសុខក្សេមក្សាន្ត សម្បូរសប្បាយ រីកចម្រើន រុងរឿង ដល់អាណាប្រជានុរាស្ត្រ របស់ព្រះអង្គ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីដំណើរការទំនើបនីយកម្មប្រព័ន្ធច្បាប់ខ្មែរ តាមបែបបារាំងនាឆ្នាំ១៨៨៤ រហូតមក ប្រព័ន្ធច្បាប់ខ្មែរបានប្រែក្លាយជាប្រព័ន្ធច្បាប់តាមលំនាំប្រព័ន្ធច្បាប់បែបបារាំង រហូតមកដល់ពេលប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញបែបបារាំងជាលើកដំបូង ដែលបានបន្តនៅឆ្នាំ១៩៤៧៕













-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ