ព័ត៌មាន
ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទំហំទឹកប្រាក់ជាង៣១ពាន់លានដុល្លារ
រយៈពេល ៦ខែឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៣១ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជិត ១៥ ពាន់លានដុល្លារ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់សរុបជាង ១៦ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ, ក្នុងនោះការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជាមានទំហំទឹកប្រាក់សរុបប្រមាណជាង ៣១ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៦១៩ លានដុល្លារអាម៉េរិក ស្មើនឹង ១៨ភាគរយ បើប្រៀបធៀបនឹងរយៈពេល ៦ខែឆ្នាំ២០២៤ គឺមានទំហំទឹកប្រាក់ជាង ២៦ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។
ចំណែកការនាំចេញ-ចូលវិញ នៅក្នុងរយៈពេល៦ខែនេះ ក្នុងនោះសម្រាប់ពាណិជ្ជកម្មនៃការនាំចេញ មានតម្លៃសរុបជិត ១៥ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ២.២ ពាន់លានដុល្លារ ស្មើនឹង ១៨ភាគរយ បើប្រៀបធៀបនឹងរយៈពេល ៦ខែឆ្នាំ២០២៤ (គឺមានទឹកប្រាក់ត្រឹមជាង ១២ ពាន់លានដុល្លារប៉ុណ្ណោះ)។ ចំណែកការនាំចូលវិញ, គឺមានតម្លៃសរុបជាង ១៦លានដុល្លារអាម៉េរិកកើនឡើងជាង ២.៣ ពាន់លានដុល្លារស្មើនឹង ១៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេល ៦ខែឆ្នាំ២០២៤ (គឺមានប្រមាណជិត ១៤ ពាន់លានដុល្លារ) ធ្វើឱ្យជញ្ជីងពាណិជ្ជកម្ម (នាំចេញ-នាំចូល)៖ មានតម្លៃស្មើនឹង -១,៥៥៦ លានដុល្លារអាម៉េរិក។
ទាក់ទិនទំហំពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូសំខាន់ៗវិញ ឃើញថា នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥នេះ, ប្រទេសចំនួន ១០ ដែលកម្ពុជាមានអតិរេកពាណិជ្ជកម្មទំនិញច្រើនជាងគេរួមមាន៖ អាម៉េរិក, កាណាដា, អេស្ប៉ាញ, អង់គ្លេស, ហូឡង់, អាល្លឺម៉ង់, ជប៉ុន, អូស្ត្រាលី, បែលហ្ស៊ិក និងបារាំង ខណៈប្រទេសចំនួន ១០ ផ្សេងទៀត ដែលកម្ពុជាមានឱនភាពពាណិជ្ជកម្មទំនិញច្រើនជាងគេ ក្នុងរយៈពេល ៦ខែនេះ រួមមាន៖ ចិន, ថៃ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, តៃវ៉ាន់, កូរ៉េខាងត្បូង, ឡាវ, ហុងកុង, ហ្វាំងឡង់ និងឥណ្ឌា៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ