ព័ត៌មាន
ក្រុមការងារចម្រុះ បន្តចុះកាយអាចម៍ដីនៅសល់ចេញអោយអស់ពីទន្លេសាប ក្រោយពីក្រុមហ៊ុនអានកូទឹកស្អាតក្រុងកំពង់ឆ្នាំង មិនបានកាយជិត២ខែមកនេះ
កំពង់ឆ្នាំង៖ ក្រុមការងារចំរុះក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាន និងកំពុងចុះកាយអាចម៍ដីដែលនៅសល់ចេញពីទន្លេសាបបន្តទៀតស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោយពីក្រុមហ៊ុនអានកូទឹកស្អាតក្រុងកំពង់ឆ្នាំង មិនព្រមបន្តកាយដីនេះចេញរយៈពេលជិត២ខែមកហើយ ដោយយកលេសថា គ្រឿងចក្រខូច និងមិនមានការទទួលខុសត្រូវលើបទល្មើសមួយនេះ។ ក្រុមការងារចំរុះ បានអនុវត្តការកាយដីចេញពីទន្លេសាបនេះ ស្របពេលទឹកទន្លេកំពុងឡើងខ្លាំង និងបានលិចអាចម៍ដីមួយចំនួនធំនៅក្នុងទឹកទន្លេ មិនអាចយកចេញផងដែរ។
នៅក្នុងប្រតិបត្តការ បន្តចុះកាយអាចម៍ដីនេះ គេសង្កេតឃើញឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសករណីក្រុមហ៊ុនឯកជនចាក់ដីចូលទន្លេសាប អាជ្ញាធរទន្លេសាប លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង មន្ទីរធនធានទឹកខេត្តចូលរួមផងដែរ។ ក្រុមការងារចំរុះបានសម្រេចដោយត្រូវធ្វើការសហការគ្នាអោយបានល្អ ដើម្បីបន្តចុះអនុវត្តការកាយអាចម៍ដីដែលនៅសល់ចេញអោយអស់ដូចសភាពដើម ចាប់ពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ តទៅ ដោយប្រើប្រាស់គ្រឿងចក្ររបស់ក្រសួងធនធានទឹក និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា៖ ការចាក់អាចម៍ដីលុបទន្លេសាប គឺជារឿងមួយខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងទឹក ហេតុអ្វីក៏អាជ្ញាធរខេត្ត ក្រុងកំពង់ឆ្នាំង ពេលគេចាក់ដំបូងមិនព្រមហាមឃាត់ បណ្តែតបណ្តោយអោយចាក់រួចរាល់ ទើបមានវិធានការតាមក្រោយវិញ? នេះជាបញ្ហា។ គួរអនុវត្តច្បាប់គ្រប់បុគ្គលទាំងអស់ កុំអោយជនមួយចំនួនទៀតហ៊ានបែបនេះ៕ កាំង ហុងវាស្នា
-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ