ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល»
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឲ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ជាប្រវត្តិសាស្ត្រ ផ្អែកតាមសិលាចារឹកវិជ្ជា បានបង្ហាញថា ប្រទេសកម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងប្រទេស តាំងពីសម័យហ្វូណន សម័យចេនឡា សម័យអង្គរ សម័យក្រោយអង្គរ រហូតដល់ពាក់កណ្តាល សតវត្សទី១៩ គឺមានច្បាប់សម្រាប់ដឹកនាំប្រទេសដែលជាច្បាប់កំពូល គឺ«ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ» ដែលសូម្បីតែព្រះមហាក្សត្របានកំណត់ទុកជាច្បាប់កំពូល និងត្រូវគោរពប្រតិបត្តិ ដោយតម្កល់លើព្រះសិរសា របស់ព្រះអង្គ ទើបមានគុណសម្បត្តិជា ព្រះធម្មរាជា ឬព្រះរាជាទ្រង់ធម៌។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ផ្អែកលើលក្ខណសម្បត្តិជាប្រវត្តិសាស្ត្រនៃច្បាប់របស់ខ្មែរនេះ បានទុកជាម្លប់ គុណធម៌ ដ៏ត្រជាក់ត្រជំពេញដោយសុភមង្គល សន្តិភាព និងវិបុលភាពជាប្រយោជន៍ដល់អាណាប្រជានុរាស្ត្រ របស់ព្រះអង្គ ដែលចំណុចនេះគូសបញ្ជាក់នូវទស្សនវិជ្ជា ក្នុងទិដ្ឋភាពជានយោបាយផង ជាជំនឿផង ដោយព្រះមហាក្សត្រគឺបដិបត្តិដោយធម៌ ដោយទសពិធរាជធម៌។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ តាមរយៈគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាសម្រេចបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដើម្បីលើកកម្ពស់ សុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តថា ក្នងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចបាននឹងកំពុងបន្តការយកចិត្ត ទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តថា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពនេះ កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ក្នុងការធ្វើទំនើបភាវូបនីយកម្មច្បាប់របស់ខ្លួនស្របតាមស្តង់ដាអន្តរជាតិ និងដោយប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ នីតិរដ្ឋ ជាមូលដ្ឋានគ្រឹះដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគុណតម្លៃ ស្នូល រួមមានប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស សិទ្ធិបុគ្គល និងប្រព័ន្ធ សេដ្ឋកិច្ចទីផ្សារ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនិង អនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងការកែទម្រង់ជាច្រើនជាបន្តបន្ទាប់ ប្រកបដោយស្មារតីមោះមុត និង បុរេសកម្ម ស្របតាមពាក្យស្លោករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “កែទម្រង់ គឺ រស់ មិនកែទម្រង់ គឺស្លាប់ “។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយនៅតែបន្តកំណត់យកការលើកកម្ពស់និងពង្រឹង ប្រសិទ្ធភាពច្បាប់ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ នៃការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ។
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត