ព័ត៌មាន
ឯកឧត្តម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយមន្រ្តីអតីតសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១២ និងសិស្សមន្រ្តីក្រមការ
ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយមន្រ្តីដែលជាអតីតសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១២ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល។ ជំនួបពិភាក្សានេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីសរុបចំនួន ៣៨រូប។
ក្នុងជំនួបនេះ ឯកឧត្តម យក់ ប៊ុនណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារយ៉ាងច្រើនរបស់មន្រ្តីដែលជាធនធានយ៉ាងសំខាន់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រអនុវត្តកិច្ចការងារស្នូលរបស់ក្រសួងនៅតាមអង្គភាពនានា ក៏ដូចជាបានចូលរួមយ៉ាងសស្រាកសស្រាំក្នុងកិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈ គឺបានចូលរួមចំណែកក្នុងកិច្ចការងារអនុវត្តវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈ រយៈពេលជាង២០ខែកន្លងមកនេះគួរជាទីមោទនៈ។
នាឱកាសជំនួបពិភាក្សានេះ ឯកឧត្តម ក៏បានផ្តល់ឱកាសឱ្យមន្រ្តីគ្រប់រូបបានបញ្ចេញមតិយោបល់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន និងចែករំលែកបទពិសោធនៃការអនុវត្តការងារកន្លងមក ព្រមទាំងសំណូមពរនានានិងការលើកទឹកចិត្តគាំទ្រផ្សេងៗផងដែរ៕





-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ