ព័ត៌មាន
អតីតប្រមុខការពារជាតិកម្ពុជា៖ ថៃក្រអឺតក្រទម និងគ្មានសុច្ចរិតភាពក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា
សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អតីតប្រមុខការពារជាតិ កម្ពុជាជាង៣០ឆ្នាំ បានថ្លែងថា ថៃពុំដែលមានគំនិតដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសុច្ចរិតនោះទេ ដែលក្នុងការចរចា កន្លងមក ថៃតែងតែប្រើអកប្បកិរិយាក្រអឺតក្រទម រហូតដល់ពេលនេះ ថៃនៅតែបន្តធ្វើការឈ្លានពានលើកម្ពុជា និងមានគំនិតចាត់ទុកកម្ពុជាថាជាក្មេងមិនទាន់ដឹងក្តីដដែល។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍BTV ស្តីពីបញ្ហាព្រំដែនកម្ពុជា និងថៃ សម្តេចពិជ័យសេនាទៀ បាញ់ អតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា៣៥ឆ្នាំ ដែលមានបទពិសោធន៍ចរចាជាមួយភាគីថៃរាប់មិនអស់ផងដែរលើបញ្ហាព្រំដែននោះបានបញ្ជាក់ថា ភាគីថៃតែងតែមើលងាយកម្ពុជា ខណៈរាល់ការចរចាលើបញ្ហាព្រំដែនអស់រយៈពេលជាង២០ឆ្នាំ មកហើយ ថៃតែងតែបង្ហាញអកប្បកិរិយាក្រអឺតក្រទម ដោយកន្លែងណាគេត្រូវចិត្ត គេយកទៅអនុវត្ត ហើយកន្លែងណា គេមិនពេញចិត្ត គេធ្វើពហិការដើរចេញពីតុចរចាជាមួយកម្ពុជាស្រេចតែចិត្តគេ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ដែលបានដាក់កម្លាំងនៅតាមព្រំដែន ដើម្បីឆ្លើយតបចំពោះសត្រូវគ្រប់ពេលវេលា ដើម្បីការពារ បូរណភាពទឹកដី និងអធិប តេយ្យភាពរបស់ខ្លួននោះ និងបានលើកទឹកចិត្ត និងអរគុណយ៉ាងខ្លាំងចំពោះកងទ័ពទាំងអស់ ដែលបានលះបង់ប្រពន្ធ កូន ឱពុកម្តាយក្នុងបុព្វហេតុការពារជាតិខ្មែរនាពេលនេះ៕ អត្ថបទ៖ បាន ចក់

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ