ព័ត៌មាន
គិតត្រឹមដើមខែកក្កដានេះមានពលរដ្ឋជាង ៥០ម៉ឺននាក់បានស្នើសុំចុះឈ្មោះចូលសមាជិក ប.ស.ស.
គិតចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតត្រឹមសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋដែលប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន ដូចជាអាជីវករ អ្នកលក់ដូរតាមរទេះ និងអ្នករត់ម៉ូតូឌុប ឬកង់បីជាដើម បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានស្ម័គ្រចិត្ត ដើម្បីទទួលបានការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព មានចំនួនកើនឡើងរហូតជាង ៥០ម៉ឺននាក់។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលសំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន បានកត់សម្គាល់ឃើញថា មានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ និងសមាជិកក្នុងបន្ទុក ប.ស.ស. ។ ឯកឧត្តម បានបន្តថា ដោយឡែក មូលដ្ឋានសុខាភិបាល ដែលជាដៃគូសហការជាមួយ ប.ស.ស. ទាំងមន្ទីរសាធារណៈ និងឯកជន មានចំនួនសរុប ១,៥៩៩ ក្នុងនោះមន្ទីរពេទ្យឯកជនចំនួន ១៦៤។

ក្រុមប្រជាពលរដ្ឋដែលរស់តំបន់ផ្សេងៗគ្នា ដែលបានប្រើប្រាស់សេវាថែទាំសុខភាពតាមរយៈប័ណ្ណ ប.ស.ស. បានឲ្យ ប៊ីធីវី ដឹងថា ពួកគាត់ពិតជាមានអារម្មណ៍ថាកក់ក្តៅ និងសប្បាយចិត្តណាស់ ព្រោះមិននឹកស្មានទេថា ប័ណ្ណនេះពិតជាមានសារសំខាន់ជាខ្លាំង ក្នុងការជួយសម្រាលលើបន្ទុកចំណាយក្នុងគ្រួសារនៅពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យ។ លើសពីនេះថែមទៀត គឺមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ជាពិសេសការព្យាបាលជំងឺដោយមិនអស់ប្រាក់ និងសុវត្ថិភាពខ្ពស់។

ដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើនេះ បុគ្គលស្វ័យនិយោជន៍អាចស្នើសុំចុះបញ្ជីការនៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយត្រូវអនុវត្តតាមលក្ខខណ្ឌ រួមមាន៖ ត្រូវមានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួនមិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ,ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក , ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ និងសាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងតម្រូវឲ្យបង់ថ្លៃចំនួន ១៥,៦០០រៀល ក្នុង១ខែ ដើម្បីទទួលបានរបបសន្តិសុខសង្គម៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ