ព័ត៌មាន
រុស្ស៊ីត្រៀមខ្លួនបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានពីឆ្នាំ២០២៦ដល់ឆ្នាំ២០៣០

ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា បានបើកធ្វើសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីឯកឧត្តម Anatoly Borovik អគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ដែលក្នុងនោះ ឯកឧត្តមអគ្គរដ្ឋទូតបានបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចាប់ពីឆ្នាំ២០២៦រហូតដល់ឆ្នាំ២០៣០ខាងមុខ ។

ឯកឧត្តម Anatoly Borovik បានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែកក្កដានេះ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេស៊ី ហើយក្នុងនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទម្រង់ រុស្ស៊ី-អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ានផងដែរ ។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីរុស្ស៊ី-អាស៊ាន ទីក្រុងម៉ូស្គូរំពឹងថា នឹងមានកិច្ចសន្ទនាបែបស្ថាបនាលើប្រធានបទជាច្រើននៃអន្តរកម្មជាមួយអាស៊ាន ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងសង្គម សម្រាប់ឆ្នាំ២០២៦រហូតដល់ឆ្នាំ២០៣០ខាងមុខ ។
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះដែរ រុស្ស៊ីបន្តគាំទ្រនូវការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងដោយស្នើគំនិតផ្តួចផ្តើមថ្មី ដែលជាការបង្កើតយន្តការក្នុងតំបន់សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការគំរាមកំហែងនៃជំងឺរាតត្បាត និងការធានានូវកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍតំបន់ដាច់ស្រយាល ហើយនៅក្នុងឆ្នាំនេះ រុស្ស៊ីស្នើឱ្យអនុម័តសេចក្តីថ្លែងការណ៍ដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីប្រធានបទនៃទំនាក់ទំនងក្នុងវិស័យសង្គម និងវប្បធម៌ ៕





-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ