ព័ត៌មាន
សហគមន៍ផលិតបន្លែសិរីរាង្គសាក់ខេត្តស្វាយរៀងទទួលការគាំទ្រពីទីផ្សារក្នុងនិងក្រៅស្រុក
ស្វាយរៀង ៖ បន្លែសិរីរាង្គផលិតតាមរយះសមាជិក សហគមន៍ផ្គត់ផ្គង់បន្លែស្វាយរៀងហៅកាត់(សាក់)បច្ចុប្បន្នត្រូវបានទីផ្សារក្នុងនិងក្រៅស្រុក គាំទ្រ ខណៈដែលបន្លែ ដាំដុះប្រើប្រាស់ ជីធម្មជាតិ គ្មានសារៈធាតុគីមី ហូបពិសារ ហើយមិនប៉ះដល់ពាល់សុខភាព ជាពិសេសបន្លែនាំមកពីប្រទេសថៃត្រូវបានភាគីថៃខ្លួនឯងហាមពលរដ្ឋគាត់មិនអោយនាំចូលមកលក់នៅកម្ពុជា ។
លោក ធាន វណ្ណា តំណាង សហគមន៍ផ្គត់ផ្គង់បន្លែសរីរាង្គហៅកាត់(សាក់) ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៏៏btv អោយដឹងថា សព្វថ្ងៃសមាជិក សហគមន៍(សាក់) មានចំណាប់អារម្មណ៏ច្រើន ក្នុងការផលិតបន្លែ ដើម្បីផ្គត់ផ្គង់ដល់អ្នកហូបចុកនៅក្នុងខេត្ត ក៏ដូចនៅរាជធានីភ្នំពេញ ហើយសព្វនេះបន្លែមានតម្លៃអាចទទួលយកបាន ដោយបច្ចុប្បន្នបន្លែមកពីប្រទេសថៃ បានបិទមិនអោយពលរដ្ឋនាំបន្លែចូលមកកម្ពុជាដូចពេលមុន។
សូមបញ្ជាក់ថា សហគមន(សាក់)បន្ទាប់ពីបានបង្កើតឡើងរហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង១០ឆ្នាំកន្លងមកហើយ ដោយមានសមាជិកអ្នកដាំដុះ ផលិតបន្លែប្រើប្រាស់ ជីធម្មជាតិក្នុងស្រុក ជាង៣០០គ្រួសារ នៅក្នុងដំណើរការដាំដុះជាង១០ឆ្នាំកន្លងមកនេះសហគមន៍បានធ្វើកិច្ចសន្យាទិញ លក់ជាមួយនឹងទីផ្សារទំនើបមួយចំនួននៅរាជធានីភ្នំពេញ និងនៅក្នុងខេត្ត លក់ផ្តល់បន្លែគ្រប់មុខក្នុងមួយថ្ងៃមិនក្រោមពី៥០០ ទៅ៦០០គីឡូក្រាម ។ ដោយ ៖ ភា សារិទ្ធ
-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ