ព័ត៌មាន
អ្នកនាំពាក្យសម្ដេចតេជោ៖ ក្រុមជ្រុលនិយមបានបន្លំឈ្មោះជាផេកហ្វេសប៊ុកសម្ដេចតេជោ បង្ហោះព័ត៌មានមិនពិតទាក់ទងនឹងករណីដំឡើងពន្ធបដិការពីសហរដ្ឋអាមេរិក
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ បានប្រកាសបដិសេធទាំងស្រុងនូវព័ត៌មានក្លែងក្លាយ ចេញពីគណនេយ្យហ្វេសប៊ុកក្លែងក្លាយ(Fake Account ) របស់ក្រុមជ្រុលនិយម ដែលបន្លំឈ្មោះជាផេកហ្វេសប៊ុក សម្ដេចតេជោ បង្ហោះទាក់ទងនឹងករណីដំឡើងពន្ធបដិការពីសហរដ្ឋអាមេរិក ដើម្បីបំភាន់សាធារណជន និងបំពានលើសម្ដេចតេជោ។
អ្នកនាំពាក្យសម្ដេចតេជោបានបញ្ជាក់ថា នេះជាសកម្មភាពរបស់ក្រុមជ្រុលនិយម ក្នុងមហិច្ចតាបម្រើនយោបាយទុច្ចរិតរបស់ខ្លួន។
អ្នកនាំពាក្យសម្ដេចតេជោបញ្ជាក់ថា ផេក Facebook ផ្លូវការរបស់សម្ដេចតេជោមានតែមួយគត់គឺ Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia) និងមានសញ្ញាធីក verify ពីក្រុមហ៊ុន meta និងមានចំនួន 14M followers (ដើម្បីជាការងាយស្រួលចំណាំ)
អ្នកនាំពាក្យសម្ដេចតេជោ បានអំពាវនាវ បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក ក្រុមជ្រុលនិយមយថៃឆ្លៀតឱកាសទាំងនេះ៕

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ