ព័ត៌មាន
ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច
(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ ឯកឧត្តមបណ្ឌិត លី ធុជ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចពិគ្រោះយោបល់គោលនយោ បាយ ស្តីពី “ការបង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងអាកាសធាតុនៅកម្ពុជា” រៀបចំដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គម សម្រាប់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP) និងគណៈកម្មាធិការជាតិអេស្កាប់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៥ នៅសណ្ឋាគារ ហីម៉ាវ៉ារី រាជធានីភ្នំពេញ ។ កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់ រាជរដ្ឋាភិបាលកម្ពុជា បញ្ញាវ័ន្តដៃគូអភិវឌ្ឍន៍ និងមន្ត្រីជំនាញរបស់ UN-ESCAP ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងការអភិវឌ្ឍជារួមរបស់ប្រទេសនានាក្នុងតំបន់ ហើយកម្ពុជាក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុផងដែរ ដោយប្រជាពលរដ្ឋកម្ពុជាប្រមាណ ៧០% បម្រើការនៅក្នុងវិស័យកសិកម្ម ។
ទោះយ៉ាងនេះក្តី ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សន វិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ ចេញនូវវិធានការឆ្លើយតបម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច។ កម្ពុជា បានឈានទៅរកកំណើនបៃតង ដោយក្នុងនោះបានបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ កាត់បន្ថយការបំភាយកាបូនិក និងពង្រឹងសន្តិសុខថាមពល។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋន្ត្រី បានលើកឡើងនូវអនុសាន៍ចំនួន ០៤ ដែលចូលរួមដល់កិច្ចប្រឹងប្រឹងប្រែង បង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងអាកាសធាតុ ដែលមានដូចជាទី១, ត្រូវប្រើប្រាស់ឧបករណ៍សារពើពន្ធវៃ ឆ្លាតសម្រាប់ការវិភាគ ការរៀបចំផែនការ និងការសម្រេចចិត្តលើការវិនិយោគ។ទី២,ត្រូវពង្រឹងកិច្ចសម្របសម្រួលអន្តរស្ថាប័ន ដោយតម្រូវឱ្យគ្រប់ស្ថាប័នបញ្ចូលការបង្កើនភាពធន់អាកាសធាតុ ទៅក្នុងការរៀបចំផែនការរបស់ខ្លួន។ ទី៣, ត្រូវបង្កើនការកៀរគរហិរញ្ញប្បទានអាកាស ធាតុ និងផ្តល់ការលើកទឹកចិត្ត ដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងថាមពលស្អាត ដែលធន់ទៅនឹងអាកាសធាតុ។ទី៤, ត្រូវពង្រឹងសមត្ថភាពជាតិ ក្នុង ការរៀបចំយុទ្ធសាស្ត្រ និងគោលនយោបាយ សំដៅបង្កើនភាពធន់ទៅនឹងអាកាសធាតុ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្កើនភាពធន់អាកាសធាតុ គឺជាការការពារដល់សហគមន៍ងាយរងគ្រោះ ហើយទាមទារឱ្យមានកិច្ច ស ហការខ្ពស់រវាងគ្រប់ភាគីពាក់ព័ន្ធ និងមានយុទ្ធសាស្ត្រវែងឆ្ងាយ ដែលឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗ នៅក្នុងតំបន់។ ក្នុងឱកាសនោះ ឯកឧត្តម បានអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បង្កើនកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការខ្ពស់ និង ស្នើដល់ UN-ESCAP ក៏ដូចជាដៃគូអភិវឌ្ឍផ្សេងទៀត បន្តគាំទ្រដល់កម្ពុជា ក្នុងការបង្កើនភាពធន់អាកាសធាតុ និងសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
ដោយឡែកលោកបណ្ឌិត ស៊ូវ៉ូជីត បានឺរជី (Shuvojit Banerjee )មន្ត្រីទទួលបន្ទុកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់ផ្នែកអភិវឌ្ឍន៍ ESCAP បានថ្លែងដែរថា ការបោះពុម្ពផ្សាយឆ្នាំ 2025 នៃការស្ទង់មតិសេដ្ឋកិច្ចសង្គមនៃអាស៊ី និងប៉ាស៊ីហ្វិករបស់ ESCAP ណែនាំក្របខ័ណ្ឌថ្មីមួយដើម្បីវាយតម្លៃថាតើប្រទេសនានាត្រូវបានរៀបចំយ៉ាងល្អសម្រាប់ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចនៃការប្រែប្រួលអាកាសធាតុ។ ការស្ទង់មតិបានកំណត់ថា កម្ពុជាជាប្រទេសមួយក្នុង ចំណោមប្រទេសដែលមានសេដ្ឋកិច្ចប៉ះពាល់នឹងអាកាសធាតុច្រើនបំផុតនៅក្នុងតំបន់ ។ ការខាតបង់ទាក់ទងនឹងអាកាសធាតុប្រចាំឆ្នាំត្រូវបានប៉ាន់ប្រមាណថាមានរហូតដល់ 11 ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលជំរុញដោយទឹកជំនន់ខ្លាំង និងគ្រោះរាំងស្ងួតដែលប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្មរបស់ប្រទេស ។ ជាង 70 ភាគរយនៃកម្លាំងពលកម្មរបស់កម្ពុជាត្រូវបានជួលក្នុងវិស័យកសិកម្ម ដែលភាគច្រើនផ្តោតលើតំបន់ដែលងាយនឹងអាកាស ធាតុ និងតំបន់ទំនាប ៕ អត្ថបទ ៖ ភារម្យ






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត