ព័ត៌មាន
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ផ្ដល់បទពិសោធន៍ ក្នុងការបង្ការ ទប់ស្កាត់ រាល់បទល្មើស ជូនដល់និស្សិត និងសិក្ខាកាមនចំនួន១៤៥នាក់
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ផ្ដល់បទពិសោធន៍ ក្នុងការបង្ការ ទប់ស្កាត់ រាល់បទល្មើស និងរក្សាសន្តិសុខ ជូនដល់និស្សិត និងសិក្ខាកាមវគ្គបណ្តុះបណ្តាលតាមឋានានុក្រមដឹកនាំកម្រិត១ ជំនាន់ទី២សរុប១៤៥នាក់។
ការលើកឡើងនេះធ្វើឡើង នាព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពី«បទពិសោធន៍ការងារបង្ការ ទប់ស្កាត់ បង្រ្កាបសកម្មភាពក្មេងទំនើងនិងបទល្មើសគ្រឿងញៀន»។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថាការអនុវត្តតួនាទីភារកិច្ចរបស់នគរបាលយុត្តិធម៌អនុវត្តឲ្យស្របតាមច្បាប់ មិនមែនចេះធ្វើអ្វីតាមទំនើងចិត្តនោះទេ។ចំពោះការអនុវត្តបង្ការ ទប់ស្កាត់ និងបង្រ្កាប សកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀនខុសច្បាប់នេះ គឺជាការចូលរួមអនុវត្តពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យបានសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ។
ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តទៀតថា ចំពោះការអនុវត្តវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបសកម្មភាព ក្មេងទំនើង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាពនោះ យើងបានដាក់ចេញនូវយន្តការសំខាន់ៗរួមមាន៖ វិធានការដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងជំនាញសរុប ជាមួយគ្នានោះយើងបានដាក់ចេញនូវផែនការច្បាស់លាស់ ការផ្សព្វផ្សាយអប់រំតាមរយៈវេទិកាសាធារណៈ វិធានការជំនាញនិងច្បាប់ បង្កើតក្រុមការងារតាមដានត្រួតពិនិត្យ ស្រាវជ្រាវស្វែងរកបង្រ្កាបក្មេងទំនើង ក្រោយកើតមានសកម្មភាពរបស់ក្រុមក្មេងទំនើង ការចាត់តាំងដឹកនាំបញ្ជាកម្លាំងចុះអនុវត្តម៉ឺងម៉ាត់ ការតាមដានត្រួតពិនិត្យសកម្មភាពអនុវត្ត កម្លាំងត្រូវមានឆន្ទៈ និងការស្មោះត្រង់ជាមួយជំនាញវិជ្ជាជីវៈ ។ក្មេងទំនើងបែងចែកជា០៣ប្រភេទ ក្មេងទំនើងបង្កើតជាក្រុមប៉ុន្តែមិនទាន់ធ្វើសកម្មភាព ក្មេងទំនើងបង្កើតក្រុមហើយបានធ្វើសកម្មភាព និងក្មេងទំនើងបានធ្វើសកម្មភាពហើយប៉ុន្តែបង្រ្កាបមិនទាន់បាន ។បង្កើនចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាសេសសល់ រត់គេចទៅតាមបណ្តាខេត្ត ដាក់ចេញគោលការណ៍ចុះធ្វើបច្ចុប្បន្នភាព មុខសញ្ញាក្មេងទំនើង ន ចុះធ្វើរដ្ឋបាលនៅកន្លែងទីតាំងដែលមានការប្រមូលផ្តុំក្មេងទំនើង និងក្តាប់សភាពការណ៍តាមភូមិសាស្រ្ត ទាមទារគ្រប់គាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់ព័ត៌មានអំពីក្មេងទំនើង។
ដោយឡែកចំពោះការអនុវត្តបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន ដោយកិច្ចការងារនេះវាមានភាពស្មុគស្មាញ សម្រាប់កងកម្លាំងសមត្ថកិច្ច ក្នុងការស្រាវជ្រាវបង្រ្កាបចំពោះឧក្រិដ្ឋជនគ្រឿងញៀនមានជំនាញច្បាស់លាស់ បានប្រើប្រាស់រូបភាពច្រើនយ៉ាងក្នុងការជួញដូរ លក់ចែកចាយគ្រឿងញៀន ខុសច្បាប់រួមមានៈសកម្មភាពដឹកជញ្ជូន មានផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាស និងតាមរយៈក្រុមហ៊ុន សកម្មភាពកែច្នៃ ឧក្រិដ្ឋជនមានជំនាញអាចប្រើប្រាស់រូបមន្តសារធាតុគីមីផ្សំមួយចំនួន កែច្នៃជាគ្រឿងញៀនសំយោគ និងសកម្មភាព លក់ចែកចាយគ្រឿងញៀនដោយប្រើប្រាស់មុខសញ្ញាគ្រប់ប្រភេទ រួមទាំងកុមារមិនទាន់គ្រប់អាយុទៀតផង។ជាមួយគ្នានោះដើម្បីឆ្លើយតបដោះស្រាយបញ្ហាគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ត្រូវបង្កើនស្មារតីជំនាញវិជ្ញាជីវៈឲ្យបានច្បាស់លាស់ បង្កើនពង្រឹងប្រមូលធនធានមនុស្ស និងការដឹកនាំប្រតិបត្តិការឲ្យយល់អំពីផ្លូវច្បាប់៕
អត្ថបទ៖ កុម្ភៈ

-
កីឡា1 week ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
ព័ត៌មាន1 week ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន6 days ago
ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ
-
ព័ត៌មាន2 days ago
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
-
ព័ត៌មាន1 week ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ
-
ព័ត៌មាន1 week ago
កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់
-
ព័ត៌មាន1 week ago
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
-
ព័ត៌មាន4 days ago
កម្ពុជាជឿជាក់កិច្ចប្រជុំថ្នា RBCថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ រហូតដល់គោរពបាន នូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព