ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញនាំយកទៀនព្រះវស្សា ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាប្រគេនដល់វត្តចំនួន១៥១វត្ត និង៥សាលាបុណ្យក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនាំយកទៀនព្រះវស្សា ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន១៥១វត្ត និង៥សាលាបុណ្យក្នុងរាជធានីភ្នំពេញ សំរាប់បុណ្យចូលព្រះ វស្សាក្នុងន័យចូលរួមពិធីបុណ្យចូលព្រះវស្សា ដើម្បីលើកតម្កើងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្នុងបរិវេណវត្តនាគវ័ន្ត ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង។
តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា៣ខែ។ ពាក្យថា វស្សា ប្រែថា ភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល៣ខែរាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលក្នុងរយៈពេល៣ខែនេះនៅគ្រប់ព្រះវិហារទាំងឡាយតែងរក្សាភ្លើងទៀនព្រះវស្សាធ្វើពីក្រមួនឱ្យឆេះជានិច្ច តែបច្ចុប្បន្ននេះដោយសារក្រមួនពុំសូវសំបូរគេនិយមប្រើប្រេងជំនួសវិញ។
ទ័យទានដែលប្រគេនព្រះសង្ឃតាមវត្តទាំង១៥១វត្តនិង៥សាលាបុណ្យនាឆ្នាំនេះ ក្នុង១វត្ត និង១សាលាបុណ្យ បច្ច័យ៤០០.០០០រៀល ទៀនវស្សា១គូ អង្ករ១០០គីឡូក្រាម សាដកចំនួន១ ស្ករស១បាវ២៥គីឡូក្រាម ទឹកដោះគោខាប់១កេស ទឹកក្រូច៤កេស ទឹកបរិសុទ្ធ៤កេស, មី៤កេសតូច ត្រីខកំប៉ុង១កេស ស្មើ១០០កំប៉ុង។
ក្នុងឱកាសនោះដែរឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានអញ្ជើញអុជទៀនធុនៅលើព្រះវិហារសុំសេចក្ដីសុខសប្បាយជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនារដូវចូលព្រះវស្សានេះផងដែរ៕









-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា