ព័ត៌មាន
ពលករថៃ៦នាក់ ដែលប៉ុនប៉ងឆ្លងដែនមកធ្វើការនៅកម្ពុជាត្រូវប៉ូលិសថៃបានចាប់ខ្លួន
ពលករថៃចំនួន៦នាក់ ត្រូវបានចាប់ខ្លួនក្នុងពេលដែលហៀបនឹងមកដល់កម្ពុជាដើម្បីធ្វើការនៅភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ នេះបើតាមការផ្សាយរបស់កាសែតថៃនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ។
បើតាមកាសែតដដែល ពលករថៃទាំាង៦នាក់ដែលមានស្រី៣នាក់ និងក្មេងម្នាក់ ត្រូវបានចាប់ខ្លួនក្នុងភូមិសាស្ត្រស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវប្រទេសថៃជាប់ព្រំដែនរបស់កម្ពុជា ក្នុងខណៈដែលពួកគេកំពុងលួចឆ្លងដែនមកកម្ពុជាដើម្បីធ្វើការនៅក្នុងភោជនីយដ្ឋានក្នុងក្រុងប៉ោយប៉ែតដោយផ្តល់ថវិកាឱ្យមេខ្យល់នាំផ្លូវប្រមាណ២ពាន់បាត ឬ៦០ដុល្លារក្នុងម្នាក់ដើម្បីបានឆ្លងដែនចូលមកធ្វើការនៅកម្ពុជា។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថា ការឆ្លងដែនមកធ្វើការទៅវិញទៅមករវាងប្រជាជននៃប្រទេសដែលមានព្រំដែនជាប់គ្នា ជារឿងធម្មតា ពោលគឺនៅកម្ពុជាក៏មានពលរដ្ឋថៃមកធ្វើការប្រមាណជាង៦ពាន់នាក់ផងដែរ។
លោកស៊ុន មេសា បញ្ជាក់ថា៖ «នេះមានន័យថា ទីផ្សារការងារនៅកម្ពុជាសម្បូរ និងមានលក្ខណៈល្អ ហើយប្រាក់ឈ្នួលសមរម្យដែលធ្វើឲ្យពលរដ្ឋប្រទេសជិតខាងមកធ្វើការនៅកម្ពុជា»។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដដែលរូបនេះ បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ កុំឆ្លងព្រំដែនខុសច្បាប់ទៅកាន់ប្រទេសថៃក្នុងដំណាក់កាលនេះ ព្រោះអាចនឹងប្រឈមនឹងការធ្វើទុក្ខបុកម្នេញ និងការរើសអើងណាមួយ ឬបាត់បង់អត្ថប្រយោជន៍ផ្សេងៗ ហើយបងប្អូនគួរតែធ្វើការនៅក្នុងប្រទេសកម្ពុជាយើងវិញ ខណៈដែលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណជាង២៥ម៉ឺនកន្លែងនៅទូទាំងប្រទេស។
បើតាមអ្នកនាំពាក្យដដែល ការធ្វើការនៅកម្ពុជាដែលមានការចំណាយតិចជាង មានការថែទាំសុខភាព ការថែទាំលើផ្នែកគ្រោះថ្នាក់ការងារ និងមានប្រាក់សោធននិវត្តថែមទៀតផង ខណៈដែលធ្វើការនៅប្រទេសថៃ ពលករកម្ពុជាមិនទទួលបានប្រាក់សោធននិវត្តនោះឡើយ៕


-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា