ព័ត៌មាន
សហជីពសង្ឃឹមថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករឆ្នាំនេះបន្តទទួលសញ្ញាវិជ្ជមានដូចឆ្នាំកន្លងទៅ
ភ្នំពេញ៖ យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មកាត់ដេរ នឹងចាប់ផ្តើមបើកដំណើរពីខែកក្កដាតទៅ។ ជាមួយនេះ ភាគីសហជីព សង្ឃឹមទុកថា ការចរចាឆ្នាំនេះ អាចនឹងទទួលសញ្ញាវិជ្ជមានដូចជារៀងរាល់ឆ្នាំ ដោយសារជំនឿទុកចិត្ត និងជឿជាក់ជានិច្ចចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនីរោងចក្រ។
នៅក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់កិច្ចប្រជុំចរចាដំឡើងប្រាក់ឈ្នួលអប្បបរមា គឺមានយន្តការជាត្រីភាគី គឺក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ក្នុងនោះភាគីរាជរដ្ឋាភិបាល ភាគីតំណាងនិយោជក និងភាគីសហជីព តំណាងឱ្យកម្មករនិយោជិត។ លោកបានបន្តថា ដូច្នេះកិច្ចប្រជុំនេះ នឹងធ្វើឡើងដោយផ្អែកទៅតាមលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចទាំង៧ចំណុច ក្នុងនោះលក្ខណវិនិច្ឆ័យបែបសង្គម គឺផ្តោតទៅលើស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ។ ដោយឡែក លក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច គឺផ្តោតទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែសង្ឃឹមនិងជឿជាក់ក្នុងការពិភាក្សា ហើយនឹងខិតខំព្យាយាមប្រឹងប្រែងដើម្បីឱ្យទឡ្ហីករណ៍ណាមួយដើម្បីឱ្យមានការកើនឡើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់។
យោងតាមតួលេខចុងក្រោយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូបរបស់កម្ពុជា មានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ ដែលបានកើនឡើង២០.១% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្នុងនោះទីផ្សារអាស៊ាន មានកំណើន ២៤% ខណៈដែលទីផ្សារសហភាពអឺរ៉ុបមានចំនួន ២០.៨% ដោយឡែក ទីផ្សារប្រទេសជប៉ុន ក៏មានកំណើន ១៩,៩% និងទីផ្សារសហរដ្ឋអាមេរិក ក៏មានការកើនឡើងជិត ២៥,៧%។
សូមបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២០៨ដុល្លារអាមេរិក ក្នុងមួយខែៗ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាព និងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕ អត្ថបទ ឈិត បូរ៉ាវី






-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ