ព័ត៌មាន
មេពូជត្រី និងកូនត្រីជាង៣៥,០០០ក្បាល ត្រូវបានប្រលែងក្នុងទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ
រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីប្រលែងកូនត្រី និងត្រីមេពូជ ជាង៣៥,០០០ក្បាល ចូលទៅក្នុងស្រះធម្មជាតិ ដើម្បីបង្កើនធនធានជលផលឡើងវិញ ក្នុងឱកាសអបអរសាទរ «ទិវាមច្ឆាជាតិ ០១កក្កដា» ឆ្នាំ២០២៥។
ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ ខុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុង ឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធទិវាមច្ឆជាតិនេះឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេស ប្រជាពលរដ្ឋ និងប្រជានេសាទមូលដ្ឋាន ចូលរួមការពារ និងអភិរក្សធនធានជលផលធម្មជាតិឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ហើយថ្ងៃទី០១ ខែកក្កដានេះ ក៏ជាថ្ងៃក្នុងរយៈពេលបិទនេសាទទូទាំងប្រទេសដែរ ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា ដើម្បីឱ្យពពួកមច្ឆា មេត្រីបានពងកូនបន្តពូជ សម្រាប់ឆ្នាំក្រោយៗទៀត។
ឯកឧត្តម បានបន្តថា តាមរយៈរបាយការណ៍របស់ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារគឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវលទ្ធផល ដ៏ល្អប្រសើរនៃការគ្រប់គ្រង និងការអភិរក្សធនធានជលផល ធម្មជាតិ អំពីសារៈប្រយោជន៍ នៃការប្រារព្ធទិវាមច្ឆាជាតិនេះ ជាពិសេសគឺ លទ្ធផលការងារសម្រេចបានជាច្រើនគួរជាទីកត់សម្គាល់។
ជាមួយគ្នានេះឯកឧត្តមក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច វិស័យឯកជន និងអង្គការដៃគូរអភិវឌ្ឍន៍នានា និងបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ និងចូលរួមអនុវត្តនូវវិធានការ ដូចជាត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុតបន្ថែមទៀត ចំពោះការទប់ស្កាត់បង្ក្រាបបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ដូចជា ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ថ្មស្អុយគ្រឿងផ្ទុះ ជាពិសេសការចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង ឬនៅតំបន់ត្រីពងជាដើម និងបន្តចូលរួមបំផុសចលនាប្រលែងត្រីនេះ នៅគ្រប់កន្លែង តាមមូលដ្ឋាន ដើម្បីឱ្យក្លាយទៅជាប្រពៃណីប្រលែងត្រី បង្កើន ស្មារតីអភិរក្សជលផល ក៏ដូចជាការបង្កើនផលត្រី សំដៅរួមចំណែករក្សាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាព រវាងការអភិរក្ស និងការអភិវឌ្ឍ ជាពិសេសសុំឱ្យបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ចូលរួមការពារមេពូជត្រី និងកូនត្រី ដែលប្រលែងក្នុងឱកាសនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស និងបន្តពូជកើនឡើងសម្រាប់កូនចៅយើងជំនាន់ ក្រោយៗទៀត៕










-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ