ព័ត៌មាន
ឯកឧត្តមជួន ណារិន្ទ ដឹកនាំមន្ត្រីនាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈគង់ចាំវស្សានៅវត្តសន្សំកុលស
តាកែវ ៖ ឯកឧត្តមជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីក្រោមឱវាទ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តសន្សំកុសល ។
ការនាំយកទៀនវស្សាប្រគេនជូនខាងលើធ្វើឡើង នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ នៅក្នុងវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវពេលចូលព្រះវស្សានេះ ។
ក្នុងនាមជាពុទ្ធសាសនិក ជារៀងរាល់ឆ្នាំ ឯកឧត្តមជួន ណារិន្ទ តែងបាននាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា តាមគន្លងប្រពៃណី ក្នុងរដូវកាលនេះ ។ ឯកឧត្តមបានមានប្រសាសន៍ លើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ការរៀបចំពិធីបុណ្យសាសនាមិនថា តែសាសនាព្រះពុទ្ធនោះទេ គឺតែងបានប្រព្រឹត្តទៅមានលក្ខណៈអធិបអធ័ម និងសប្បាយជ្រះថ្លាជាទីបំផុត តាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ខណៈដែលវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា ។
ក្នុងឱកាសនោះ ព្រះចៅអធិការវត្តសន្សំកុសល ក៏មានថេរៈដិកា ថ្លែងអំណរគុណចំពោះកាយវិការដ៏ថ្លៃថ្លារបស់ឯកឧត្ដមជួន ណារិន្ទ ព្រមទាំងសហការីនាពេលនេះ ដែលជាសកម្មភាពមួយបានឆ្លុះបញ្ជាំងឱ្យឃើញពីការចូលរួមចំណែកជួយទ្រទ្រង់ក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់ប្រទេសកម្ពុជា នឹងគោរពប្រតិបត្តិដោយប្រជាជនកម្ពុជាភាគច្រើន ។
ក្រោយចប់ពិធីនោះដែរ ឯកឧត្តមស្នងការក៏ បានជួបសំណេះសំណាលជាមួយកម្លាំងប្រជាការពារសង្កាត់បឹងទំពន់ទី១ ក្នុងនាមឯកឧត្តមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បឹងទំពន់ទី១ និងបានជួយឧបត្ថម្ភ ឯកសណ្ឋាន ប្រជាការពារ សង្កាត់ចំនួន ៤០នាក់ ស្មើរ៤០ឈុតផងដែរ ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាមានរយៈពេលបីខែ គិតចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ទី១៥កើត ខែអស្សុជ។ ចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័ក ប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាម ដើម្បីសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្ត ។
ជាការទ្រទ្រង់ដល់ព្រះសង្ឃ នៅក្នុងរយៈបីខែនេះ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និងគ្រឿងសម្ភារៈដ៏ទៃទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម ៕ ដោយ ៖ លីហេង











-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា