ព័ត៌មាន
ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាការបន្សល់ទុកកេរមរតកប្រវត្តិសាស្រ្ត សម្រាប់មនុស្សជាតិលើពិភពលោក
ភ្នំពេញ ÷ ឯកឧត្តម តាំង សុខឃី ចាត់ទុកការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមជ្ឈមណ្ឌលផ្សះផ្សានិងសន្តិភាព គឺជាការបន្សល់ទុកកេរមរតកប្រវត្តិសាស្រ្ត នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយ និងមនុស្សជាតិលលើពិភពលោក ហើយការចុះបញ្ជី បេតិកភណ្ឌនេះ ក៏ជាការបង្ហាញឱ្យឃើញថ្ងៃ ៧មករា និងពីកត្តាសុខសន្តិភាព ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាម្ចាស់កសិដ្ឋានស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួមជាមួយបុគ្គិល-កម្មករ លើកឡើងនៅក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៅក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នេះថា ការសម្រេចបាននូវការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព”ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់រាជ រដ្ឋាភិបាល គឺបានបង្ហាញនូវសច្ចៈភាពដែលមានពិតៗ ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនេះទៅកាន់ពិភពលោក ដែលបានកើតឡើង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ជុំវិញបញ្ហាខាងលើ, នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ អង្គការយូណេស្កូ បានយកនូវអ្វីដែលបានកើតឡើងជាក់ស្តែង ក្រោមការខិតខំប្រឹងប្រែង ថែរក្សា និងការចងចាំរបស់ប្រជាជាតិខ្មែរនៅក្នុងរបបនោះ បន្សល់ទុកកេរមរតកប្រវត្តិសាស្រ្ត នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយ និងសម្រាប់មនុស្សជាតិលលើពិភពលោក។
ឯកឧត្តម លើកឡើងបន្ថែមថា របប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាជនកម្ពុជាគឺមិនភ្លេចបានឡើយ នៃការរស់នៅគុគឥតជញ្ជាំង ដែលបានសម្លាប់មនុស្សគ្មានរើសអើង និងគ្មានច្បាប់ការពារអ្វីនោះឡើយ ដែលបញ្ហានេះគឺមិនត្រឹមចងចាំតែកម្ពុជានោះឡើយ បច្ចុប្បន្ន ត្រូវបានបន្សល់ទុកជាកេរមរតកប្រវត្តិសាស្រ្ត រក្សាទុកឱ្យមនុស្សជាតិទូទាំងពិភពលោកបានដឹងថា គឺកម្ពុជាបានឆ្លងកាត់នូវរបប ដ៏ជូរចត់ទាំងនោះ។
យោងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានបញ្ជាក់ថា ចាប់ពីជ័យ ជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ផ្សារភ្ជាប់ដោយសមិទ្ធផលនៃនយោបាយឈ្នះឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ជាតិខ្មែរ ហើយបន្តរហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានប្រែក្លាយ ប្រទេសកម្ពុជាពី “វាលពិឃាត”មកជាទឹកដីនសន្តិភាព។ ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌល ផ្សះផ្សានិងសន្តិភាព” ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំង ពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។ មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង លើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជន ខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសុខសន្តិភាពដែលជាមូលដ្ឋាននៃការកសាង និងការអភិវឌ្ឍ ជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និង ការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។
សូមបញ្ជាក់ថា ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» រួមមាន៖ អតីតមន្ទីរ ឃុំឃាំង ម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក៕
អត្ថបទ៖ សុន រ៉ាឌី








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត