ព័ត៌មាន
សម្ដេចធិបតី៖ តំបន់វិវាទទាំង៤ ជាមួយថៃ មិនអាចដោះស្រាយទ្វេភាគីឡើយ ព្រោះថៃចង់យកទាំងបំពាន
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា តំបន់វិវាទទាំង៤ជាមួយថៃមិនអាចដោះស្រាយទ្វេភាគីបានឡើយ ពីព្រោះភាគីថៃចង់នៅតែចង់យកតំបន់នោះទាំងបំពានដោយបង្កើតផែនទីជាឯកតោភគី។
សម្តេចធិបតី បានថ្លែងថា ប្រវត្តិសាស្រ្ដកម្ពុជាធ្លាប់បានបាត់បង់ទឹកដីច្រើនណាស់មកហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស ដូច្នេះកម្ពុជាប្ដូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្សជានិរន្តរមិនឱ្យបាត់បង់សូម្បីតែមួយចំណែកតូចណាក្តី។
សម្តេចធិបតី បញ្ជាក់ជាថ្មីថា ជុំវិការដោះស្រាយវិវាទព្រំដែនជាមួយថៃ, កម្ពុជាមិនបោះបង់ការចរចាទ្វេភាគីជាមួយប្រទេសថៃនោះឡើយ ប៉ុន្តែតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ គឺមិនអាចដោះស្រាយតាមយន្តការទ្វេភាគីទៀតនោះឡើយ ពីព្រោះភាគីថៃប្រកាន់ជំហរយកដីនៅតំបន់នោះទាំងបំពាន ដូច្នេះមានតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីភាពច្បាស់លាស់ កុំឱ្យបញ្ហានេះបន្តដល់កូនចៅជំនាន់ក្រោយ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញយ៉ាងច្បាស់លាស់ម្ដងហើយម្ដងទៀតជំហរចំពោះដំណោះស្រាយព្រំដែនជាមួយថៃតាមផ្លូវច្បាប់អន្តរជាតិ គឺតុលាការយុត្តិធម៌អន្តរជាតិ ICJ ចំពោះចំណុចវិវាទទាំង៤ គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣, ប៉ុន្ដែចំណុចវិវាទដ៏ទៃទៀតក្រៅពីតំបន់ទាំង៤នេះ កម្ពុជានៅតែរក្សាការសន្ទនា និងដំណោះស្រាយការទូតជាមួយភាគីថៃដដែល៕








-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ