ព័ត៌មាន
សម្ដេចធិបតី បន្តផ្ដល់លក្ខខណ្ឌចំនួន៣ដល់ថៃ ដើម្បីឈានទៅការបើកព្រំដែនប្រទេសទាំងពីរឡើងវិញ
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តបើកផ្លូវផ្ដល់លក្ខខណ្ឌចំនួន៣ដល់ភាគីថៃ ដើម្បីឈានទៅការបើកព្រំដែនប្រទេសទាំងពីរឡើងវិញបាន។
ក្រោយមានការស្នើសុំក្រៅផ្លូវការជាបន្តបន្ទាប់មកកាន់កម្ពុជាពីមន្រ្ដីថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការបើកច្រកព្រំដែនមិនលំបាកនោះទេ កូនសោស្ថិតលើដៃរបស់ថៃ។ សម្តេចបានផ្តល់លក្ខខណ្ឌចំនួនបី សម្រាប់ការបើកព្រំដែនប្រទេសទាំងពីរឡើងវិញ គឺទី១ ថៃត្រូវប្រកាសបើកមុនច្រកព្រំដែនមុន ហើយមិនបិទជាឯកតោភាគីជាថ្មី, ទី២ ថៃត្រូវបើកគ្រប់ច្រក មិនមែនបើកខ្លះ បិទខ្លះនោះទេ, និងទីបី៣ ថៃត្រូវបើកច្រកព្រំដែនឡើងវិញឱ្យដូចកាលពីមុនថ្ងៃទី៧ ខែមិថុនា។
សូមរម្លឹកថា ក្រោយពីយោធាថៃ បានបន្តបិទ-បើកច្រកព្រំដែនជាឯកតោភគីដោយមិនប្រាប់កម្ពុជា, កាលពីយប់ថ្ងៃទី២១ មិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចឱ្យបិទច្រកព្រំដែនកម្ពុជាជាអចិន្ត្រៃយ៍វិញ។ សម្ដេចបានបញ្ជាក់ថា កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃបានបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះគឺកម្ពុជាកំដរបានគ្រប់ពេលវេលា៕


















-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត