ព័ត៌មាន
កម្ពុជាចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មីពន្លឿនដល់ការអភិវឌ្ឍសេដ្ឋកិច្ច
ប៉េកាំង៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មីដ៏មានសក្តានុពល ដែលឆ្លុះបញ្ជាំងអំពីការតាំងចិត្តខ្ពស់ ក្នុងការលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ឆ្ពោះទៅពន្លឿនការអភិវឌ្ឍក្នុងស្រុក និងការធ្វើសមាហរណកម្មក្នុងតំបន់។

ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចឌីជីថ២០២៥ និងទស្សនកិច្ចសិក្សា នៅទីក្រុងធានជីង ប្រទេសចិន ដោយការរៀបចំវេទិកានេះ ឡើង គឺដើម្បីឱ្យតំណាងក្រសួង-ស្ថាប័នមកពីប្រទេសជាសមាជិក-សមាជិកអង្កេតការណ៍ និងដៃគូសន្ទនាពាក់ព័ន្ធ ចូលរួមទស្សនកិច្ច សិក្សាបច្ចេកវិទ្យាទំនើបថ្មីៗ និងពិគ្រោះយោបល់ជុំវិញបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការលើអន្តរកម្ម តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ វិភាគសំយោគ និងចែករំលែកទិន្នន័យ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាសម្រាប់ទីក្រុងឆ្លាតវៃ និងកម្មវិធីបច្ចេកវិទ្យានវានុវត្ត ផ្សេងៗ។
ឯកឧត្តមអគ្គលេខាធិការរង បានរម្លឹកអំពីវេទិកាខ្សែក្រវ៉ាត់ឮនិងផ្លូវ ដឹកនាំដោយឯកឧត្តម ប្រធានាធិបតីចិន កាលពីឆ្នាំ ២០២៣ ដោយក្នុងនោះសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ច ឌីជីថលជាប្រភពនៃកំណើនថ្មី ដ៏មានសក្តានុពល ដែលឆ្លុះបញ្ជាំងអំពីការតាំងចិត្តខ្ពស់ ក្នុងការលើកកម្ពស់ការធ្វើ ឌីជីថលូបនីយកម្ម ឆ្ពោះទៅពន្លឿនការអភិវឌ្ឍក្នុងស្រុក និងការធ្វើសមាហរណកម្មក្នុងតំបន់។

ឯកឧត្តមអគ្គលេខាធិការរង ក៏បានជម្រាបជូនដោយសង្ខេបពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងកំពុងបន្តរបស់រាជរដ្ឋាភិបាល កម្ពុជា លើការជំរុញការធ្វើទំនើបកម្មស្ថាប័ន និងការវិនិយោគ លើការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រមទាំងការកំណត់ចក្ខុវិស័យ ទិសដៅ និងផែនការសកម្មភាពដ៏រឹងមាំរបស់កម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥ និងបានគូសរំលេច នូវការរៀបចំដាក់ឱ្យដំណើការប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសំខាន់ៗ របស់កម្ពុជារួមមាន ប្រព័ន្ធគ្រប់គ្រង គម្រោងវិនិយោគកម្ពុជា cdcIPM និងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ជាដើម។
សូមបញ្ជាក់ថា នៅក្នុងវេទិកាសេដ្ឋកិច្ចឌីជីថ២០២៥ បានលើកឡើងនូវប្រធានបទសំខាន់ៗរួមមាន៖ ប្រព័ន្ធស្ថាប័នគោលសម្រាប់គ្រប់ គ្រងធាតុទិន្នន័យ, នវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ, បរិវត្តកម្មឌីជីថលសម្រាប់ទីក្រុង និងឧស្សា- ហកម្ម, ការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត, និងបទពិសោធនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅប្រទេសចិន៕ អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត