ព័ត៌មាន
គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស នាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថា្នក់ដឹកនាំ និងមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់់ ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំផ្លូវចំនួន ៨ខ្សែ សរុបប្រវែង ៨០ ៦០០ម៉ែត្រ គម្រោងលេខ DRR-RM-2025-No.025 ដោយប្រើប្រាស់ថវិកាជំពូក៦១ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ក្នុងនោះ៖
១. ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៤ខ្សែ ប្រវែងសរុប ៤១ ៤០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ៥,៥ម៉ែត្រ និង ៦ម៉ែត្រ ស្ថិតនៅត្នោតជុំ ឃុំផ្ទះរុង ឃុំតាលោ ឃុំកណ្តៀង ឃុំស្រែស្តុក ឃុំស្នាមព្រះ និងឃុំត្រពាំងជង ស្រុកក្រគរ ស្រុកតាលោសែនជ័យ ស្រុកកណ្តៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់។
២. ផ្លូវក្រាលល្បាយក្រួស ចំនួន ៤ខ្សែ ប្រវែងសរុបចំនួន ៣៩ ២០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ៦ម៉ែត្រ និង៧ម៉ែត្រ ស្ថិតនៅឃុំកណ្តៀង ឃុំកោះជុំ ឃុំអន្លង់វិល ឃុំព្រងិល ឃុំឈើតុំ សង្កាត់បន្ទាយដី និងសង្កាត់ចំរើនផល ស្រុកកណ្តៀង ស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បន្ទាប់ពីបានធ្វើការពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកនូវការថែទាំផ្លូវជាលក្ខណៈប្រចាំខាងលើ ដោយបញ្ចប់ការថែទាំដំណាក់កាលទី១ ជាស្ថាបពរ ។ ជាមួយគ្នានោះ ឯកឧត្តម ចាន់ ដារ៉ុង មានប្រសាសន៍លើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយ លើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។ ផ្លូវមានសារៈសំខាន់ណាស់ ផ្លូវ គឺជាសរសៃឈាម ជំរុញ អន្តរកម្មទាំងផ្នែកសេដ្ឋកិច្ច និងសង្គម តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ ដែលមានភាពរីកចម្រើន។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ និងបានកោតសរសើរ ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ទាំងថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាមន្រ្តីបច្ចេកទេស ដែលបានយកចិត្តទុកដាក់ ក្នុងកិច្ចការងារស្ថាបនា ដោយរក្សាបាននូវគុណភាពល្អប្រសើរ ដែលជាផ្នែកមួយដ៏សំខាន់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមរក្សាគុណភាពផ្លូវ៕












-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន7 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន1 week agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន2 days agoរដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន6 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន1 week agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន