ព័ត៌មាន
សម្ដេចតេជោ៖កម្ពុជាមិនចង់មានសង្គ្រាមទេ ប៉ុន្ដែប៉ុន្មានថ្ងៃនេះថៃចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ ប៉ុន្ដែប៉ុន្មានថ្ងៃនេះភាគីថៃនៅតែចង់ចូលមកបំពានដឹកដីកម្ពុជា និងចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំថែមទៀត។
សម្ដេចតេជោ មានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះថៃចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ។ សម្ដេចចំអកថា សាកលមើលៗសម័យនេះហើយបើអ្នកឯងប្រើប្រាស់ ឬបំពានដល់ថ្នាក់ប៉ុណ្ណឹង តើខ្មែរអន់ណាស់ឬអី? កម្ពុជាមិនចង់ធ្វើសង្រ្គាមទេ ប៉ុន្ដែកម្ពុជាត្រៀមរៀបចំសម្រាប់សង្គ្រាមមួយដែលវានឹងមកដល់។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ទាំងសម្ដេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ បានបញ្ជាក់ម្ដងហើយម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់យកយន្តការចរចាជាទ្វេភាគីជាមួយប្រទេសថៃពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងប្រទេសទាំងពីរ លើកលែងតែវិវាទកំពុងកើតឡើងនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ គឺត្រូវតែដោះស្រាយតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕


-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ