ព័ត៌មាន
សម្ដេចតេជោ៖អ្នកទៅបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ គឺខុសគោលការណ៍អាស៊ាន និងជាជនក្បត់ជាតិ
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា អ្នកទៅបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ គឺទីមួយប្រទេថៃគឺបានធ្វើខុសទៅនឹងគោលការណ៍អាស៊ាន និងចំណែកមេដឹកនាំបង្កើតកម្លាំងនោះគឺជាជនក្បត់ជាតិកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ដល់ជនរួមជាតិបែបនេះ ក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដរាបណាព្រំដែនកម្ពុជា-ថៃ មិនទាន់ត្រូវបានដោះស្រាយឬបោះបង្គោល គឺប្រទេសទាំងពីរ គឺងាយណាស់ក្នុងការប៉ះទង្គិចគ្នា។ ប៉ុន្ដែកាលៈទេសៈដែលកំពុងប្រឈមមុខបច្ចុប្បន្ននេះ យើងអាចពិនិត្យមើលឃើញកាន់តែច្បាស់ថា តើនរណាជាអ្នកឃុបឃិតជាមួយថៃនាពេលនេះអ្នកនោះហើយនឹងទទួលផល ខណៈមានអ្នកនយោបាយមួយចំនួននៅក្នុងប្រទេសថៃថា ឱ្យពួកនេះ (ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក) មករៀបចំកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសថៃ តើគោលការណ៍អាស៊ាននៅត្រង់ណា? សម្ដេចចោទសួរថា តើកម្ពុជាត្រូវដកសញ្ជាតិមេដឹកនាំនៃកម្លាំងនេះទេ?
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«ប្រសិនបើនរណាមួយមកបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ ទីមួយខុសគោលការណ៍អាស៊ាន ដែលមិនប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងរដ្ឋដទៃ។ ទីពីរ ជននោះ គឺជាជនក្បត់ជាតិ [យើងកំពុងប្រឆាំងជាមួយរដ្ឋមួយ គេចូលរួមជាមួយបរទេសដើម្បីវ៉ៃយើង គេបង្កើនកម្លាំងមកវ៉ៃជាមួយយើង] តើទោសក្បត់ជាតិ ឬទោសបញ្ចេញមតិ?។ បើអ្នកឯងបញ្ចេញមតិមានចរិតជាការក្បត់ជាតិគឺអ្នកឯងត្រូវទទួលការដកសញ្ជាតិ»៕


-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ