ព័ត៌មាន
លោកសាស្រ្តាចារ្យរង លូ លីឃាង អញ្ជើញសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង ក្នុងគោលបំណងចង់ឲ្យប្រជាជនទាំងអស់ បានទទួលនូវសេវាដែលមានគុណភាពល្អឥតខ្ចោះ ហើយក៏ជួយក្នុងការលើកកម្ពស់គុណភាពជីវិត។
លោកសាស្រ្តាចារ្យរង លូ លីឃាង បានថ្លែងថា ថ្ងៃនេះជាកិតិ្តយសរបស់មនី្ទរពេទ្យព្រះអង្គឌួង ដែលបានបើកជាផ្លូវនៅគ្លីនិកមួយ ដែលហៅថា គ្លីនិកជំងឺភ្នែកស្ងួត។ បើសិនស្តាប់ទៅ ពាក្យថា ភ្នែកស្ងួតនេះ គឺស្រាល ប៉ុន្តែសម្រាប់ជំងឺពិបាក ដែលជំងឺភ្នែកស្ងួត គឺជាជំងឺមួយរ៉ាំរ៉ៃ ហើយជំងឺភ្នែកស្ងួតនេះមានការកើនឡើង។ ហេតុដូច្នេះទើបក្រុមគ្រូពេទ្យនៃផ្នែកចក្ខុរោគ បានផ្តួចផ្តើមបង្កើតឡើង ដើម្បីងាយស្រួលក្នុងការព្យាបាល ចំណែកសម្ភារៈបរិក្ខារវេជ្ជសាស្រ្តវិញ ទំនើបៗទាន់សម័យ ឲ្យដូចប្រទេសជិតខាងយើង។ ហើយបញ្ហាជំងឺភ្នែកស្ងួត មានច្រើន ដូចនេះការសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត គឺជាកត្តាមួយបន្ថែម ក្នុងការព្យាបាលអ្នកជំងឺ។ លោកសាស្រ្តាចារ្យរង លូ លីឃាង សង្ឃឹមថា គ្លីនិកជំងឺភ្នែកស្ងួត ដែលមានសមាជិកច្រើន និងដឹកនាំគ្លីនិកឲ្យបានរីកច្រើន ជោគជ័យ ជាពិសេសបងប្អូនជាគ្រូពេទ្យទាំងអស់សាមគ្គីភាពផ្ទៃក្នុងគ្រប់ឯកទេស និងឯកទេសភ្នែក និងគ្លីនិក ដើម្បីផ្តល់សេវាដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវតិ្ថភាព និងសមធម៌។
បើតាមលោកស្រីវេជ្ជបណ្ឌិតឯកទេស ជុកម៉ុល កុសុម៉ា នាយិការងនៃមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា បានលើកឡើងថា ការបើកដំណើរគ្លីនិកជំងឺភ្នែកស្ងួតនេះឡើង ដោយសារតែប្រជាជន ពីមួយថ្ងៃ ទៅមួយថ្ងៃ អត្រានៃជំងឺភ្នែកស្ងួតមានការកើនឡើង។ ជាមួយគ្នានោះដែរលោកស្រីវេជ្ជបណ្ឌិតឯកទេស ក៏បានបញ្ជាក់ជូនអំពីមូលហេតុ នៃការធ្វើឲ្យមានជំងឺភ្នែកស្ងួតផងដែរ។ ទី១. ទាក់ទងនឹងការប្រើប្រាស់ស្រ្គីន លើសពីធម្មតា ដែលពីមុនមក យើងមិនសូវមានទេ ប៉ុន្តែបច្ចុប្បន្ននេះ មានកើនឡើងជាគំហុក ដោយសារបច្ចេកវិទ្យាមានការរីកចម្រើនឡើង។ ទី២. ទាក់ទងនឹងវ័យចាស់ជរា ប្រជាជនយើងមានអាយុកាន់តែច្រើន អត្រានៃការស្ងួតភ្នែក ក៏កាន់តែច្រើន មួយទៀតទាក់ទងនឹងស្រី្ត នៅពេលគាត់អស់រដូវ ធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូន ជាកត្តាមួយធ្វើឲ្យមានស្ងួតភ្នែកដូចគ្នា និងទី៣. កត្តាបរិស្ថាននៅជុំវិញខ្លួនគាត់ មានធូរលីដី មានផ្សែងជាដើម។
ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិតឯកទេស ជុកម៉ុល កុសុម៉ា បានបញ្ជាក់ផងដែរថា បច្ចុប្បន្នគ្រូពេទ្យឯកទេស ផ្នែកចក្ខុរោគ នៃមនី្ទរពេទ្យព្រះអង្គឌួង មានចំនួន៥២នាក់ ផ្នែកកញ្ចប់ភ្នែក មានចំនួន៦នាក់ ចំណែកបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាផ្នែកចក្ខុរោគ ចន្លោះពី២៥០នាក់ ទៅ៣៥០នាក់ ក្នុងមួយថ្ងៃ។ ដោយឡែកនៅថ្ងៃចុងសប្តាហ៍ ឬក៏ថ្ងៃសម្រាក កើនរហូតដល់៤០០នាក់ ទៅ៤៥០នាក់ ក្នុងមួយថ្ងៃ។ ចំពោះការវះកាត់សម្រាកពេទ្យ ចន្លោះពី៧៥នាក់ ទៅ១៥០នាក់ ក្នុងមួយថ្ងៃ៕
អត្ថបទ រដ្ឋា




















-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត