ព័ត៌មាន
សហគ្រាសម្ចាស់ជំនួញធំៗ មកពីតាមបណ្ដាខេត្ត រួមនឹងសិស្សនិស្សិតជិត៣០០នាក់ ចូលរួមវគ្គសិក្ខាសាលា ស្តីពីយុទ្ធសាស្ត្រ “ប៥” របស់សហគ្រិនដើម្បីបម្លែងបញ្ហាឱ្យទៅជាឱកាស ក្នុងស្ថានភាពបច្ចុប្បន្ន និងអនាគត
បន្ទាយមានជ័យ៖ សហគ្រាស អាជីវក ម្ចាស់ជំនួញធំៗមកពីតាមបណ្ដាខេត្ត រួមនឹងសិស្សនិស្សិតនៅក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គសិក្ខាសាលា ស្តីពីយុទ្ធសាស្ត្រ “ប៥” របស់សហគ្រិនដើម្បីបម្លែងបញ្ហាឱ្យទៅជាឱកាស ក្នុងស្ថានភាពបច្ចុប្បន្ន និងអនាគត ដើម្បីជាការចែករំលែកនូវគន្លឹះសំខាន់ៗដល់បណ្តាសហគ្រិនម្ចាស់ជំនួញសិស្សនិស្សិតបានយល់ ជុំវិញទីផ្សារ ការប្រើប្រាស់ធនធានមានស្រាប់ក្នុងស្រុក ដើម្បីរួមគ្នាលើកកម្ពស់ផលិតផលដែលអាចផលិតបានក្នុងស្រុក ទាំងគុណភាព និងទិន្នផលត្រូវបានបំរើឱ្យសេចក្តីត្រូវការក្នុងទីផ្សារ។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី ដោយមានការចូលរួមឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្ត ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ជាវាគ្មិន កិត្តយស សិក្ខាកាម ជិត៣០០នាក់ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំក សាលាខេត្តបន្ទាយមានជ័យ នារសៀលថៃ្ងទី១៤ ខែកក្កដា ឆ្នាំ ២០២៥ ។
ក្នុងនាមប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការ យកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តរបស់រដ្ឋបាលខេត្ត និងឯកឧត្តម បណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប ព្រមទាំងសហការី ដែលបានសហការជាមួយ សភាពាណិជ្ជកម្មខេត្ត រៀបចំឱ្យមានសិក្ខាសាលាបណ្តុះបណ្តាលដល់ម្ចាស់សហគ្រាស អាជីវករ ប្អូនៗនិស្សិត នាឱកាសនេះ។
លោកឧកញ៉ា បញ្ជាក់ថា គោលបំណងនៃអង្គសិក្ខាសាលា និងខ្លឹមសារនៃការធ្វើបទ បង្ហាញនានា ពិតជាអាចធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមានក្នុងគំនិត និងការគិតគូជាថ្មីរបស់អ្នកចូលរួម ពិសេសជុំវិញទីផ្សារ ជុំវិញការប្រើប្រាស់ធនធានមានស្រាប់ក្នុងស្រុក ដើម្បីរួមគ្នាលើកកម្ពស់ផលិតផលដែលអាចផលិតបានក្នុងស្រុក ទាំងគុណភាព និងទិន្នផលត្រូវបានបំរើឱ្យសេចក្តីត្រូវការក្នុងទីផ្សារ។
នាឱកាសនោះលោក លី សុវណ្ណារិទ្ធិ អភិបាល ខេត្ត ស្តីទី លើកឡើងថា សហគ្រិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ទាំងនេះគឺជាមនុស្សដែលមានជំនាញនិង គំនិតផ្តួចផ្តើមដែលចាំបាច់ដើម្បីប្រមើល ពីតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត នឹងនាំយកគំនិតថ្មីៗ ល្អៗ ទៅទីផ្សារ។
លោកបន្តថា សហគ្រិនដែលទទួលបានជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្មត្រូវបានទទួលរង្វាន់ដោយ មានប្រាក់ចំណេញកិត្តិនាម អ្នកទាំងឡាយដែលបរាជ័យគឺទទួលរងការបាត់បង់ផងដែរ។
លោកបញ្ជាក់ថា វគ្គសិក្ខាសាលា ដែលរៀបចំឡើងនាពេលនេះ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់ ក្នុងការបង្កើនការងារក៏ដូចបង្កើនចំណូលរបស់ប្រជាពលរដ្ឋ ក្នុងពេលដែលបញ្ហាព្រំដែនកំពុងមានភាពតានតឹង៕ដោយ៖ ឃិន សារិទ្ធ









-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ