ព័ត៌មាន
មន្ត្រីផ្ដល់សេវាលិខិតឆ្លងដែនជាង២ម៉ឺនក្បាល ក្នុងនោះសេវាអនឡាញជាង៣០០ ក្នុងខែកន្លងទៅ
ភ្នំពេញ៖ ក្នុងខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីអត្តសញ្ញាណកម្មបន្តខិតខំបម្រើសេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋបានជាង២ម៉ឺនក្បាល។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ក្នុងចំណោមនោះ ពលរដ្ឋដែលស្នើសុំសេវាតាមប្រព័ន្ធអនឡាញមានជាង៣០០នាក់ ខណៈប្រជាពលរដ្ឋមានជំងឺ ចាស់ជរា និងពិការភាព មន្ត្រីក៏បានចុះទៅផ្តល់សេវាដល់លំនៅឋានបានចំនួន៣នាក់ផងដែរ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីក៏ផ្តល់សេវាលិខិតធ្វើដំណើរជាង៥ពាន់ក្បាលជូនពលករខ្មែរដែលចេញទៅធ្វើការនៅបរទេស និងបានទទួលការស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីជាង៤សែននាក់ ព្រមទាំងបានទទួលពាក្យស្នើសុំបោះពុម្ពឡើងវិញអត្តសញ្ញាណបណ្ណទុតិយតាជាង៨ពាន់សន្លឹក។
សូមបញ្ជាក់ថា ក្នុងរយៈពេល១ខែកន្លងទៅនេះ មន្ត្រីអត្តសញ្ញាណកម្មបានផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋនៅស្នាក់ការ ប.ស.ស ស្នាក់ការអ៊ីអនម៉ល២ និងអ៊ីអនម៉ល៣ បានជាង១ពាន់នាក់។ ដោយឡែកចំពោះការផ្តល់អត្តសញ្ញាណបណ្ណអស់សុពលភាព បានផ្តល់ជូនប្រជាពលរដ្ឋជាង៣សែននាក់៕

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ