ព័ត៌មាន
ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជូនពលរដ្ឋ និងពលករក្នុងខេត្តចំនួន១១បន្ថែមទៀត ខណៈមួយសប្តាហ៍កន្លងមក ពលករជាង១,៣ ម៉ឺននាក់ទទួលបានការងារធ្វើ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបន្តបើក «វេទិកាការងារ» នៅមូលដ្ឋានចំនួន៣៨ស្រុក ក្នុងខេត្តចំនួន១១បន្ថែមទៀត ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ ជាពិសេសពលករដែលទើបតែត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗ ខណៈកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មជាច្រើនម៉ឺនកន្លែង ហើយត្រឹមសប្តាហ៍កន្លងទៅតាមរយៈការផ្សព្វផ្សាយពលករដែលទទួលបានការងារថ្មី មានចំនួនជាង១ម៉ឺន ៣ពាន់នាក់។

មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ តាមសារអេឡិចត្រូនិក ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារឱ្យដឹងថា គិតចាប់ថ្ងៃទី៣០ ខែមិថុនា រហូតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការងារ បានចុះផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ និងពលករខ្មែរត្រឡប់មកពីប្រទេសថៃ បានចំនួនរាប់ម៉ឺននាក់។ ដោយឡែក គិតចាប់ថ្ងៃទី១៤ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហាខាងមុខនេះ នឹងចុះទៅផ្សព្វផ្សាយឱកាសការងារនេះបន្ថែមទៀតទៅកាន់ខេត្តសំខាន់ៗចំនួន១១ និង៣៨ស្រុក ក្នុងនោះរួមមាន កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល សៀមរាប កំពត ពោធិ៍សាត់ ស្វាយរៀង បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងកំពង់ចាម ដើម្បីនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ដើម្បីផ្សព្វផ្សាយព័ត៌មានការងារដល់ប្រជាពលរដ្ឋដទៃទៀតឱ្យបានដឹង ក្នុងនោះក៏មានរោងចក្រ សហគ្រាសផ្សេងៗទៀតនឹងចូលរួមផងដែរ។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រុមហ៊ុនធំៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ចាប់តាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចុះទៅសម្ភាសន៍ជ្រើសរើសកម្លាំងពលកម្មនៅតាមភូមិ ស្រុក ក្នុងខេត្តចំនួន៥ មានដូចជា ព្រៃវែង កំពង់ចាម បាត់ដំបង កំពង់ធំ និងបន្ទាយមានជ័យ តាមរយៈរថយន្តការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងគោលបំណងដើម្បីរំកិលសេវាផ្ដល់ឱកាសការងារជូនពលរដ្ឋដល់មុខផ្ទះតែម្ដង ព្រោះនៅតំបន់ដាច់ស្រយាលមួយចំនួនមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីការស្វែងរកការងារ ឬបងប្អូនយើងខ្លះថា មិនដឹងទៅរកការងារនៅឯណា? ដូចនេះ ដើម្បីដោះស្រាយចម្ងល់ទាំងនេះ ក្រសួងការងារ បានបើកយុទ្ធនាការនេះឡើង ក្នុងការផ្ដល់ឱកាសការងារធ្វើដ៏សំបូរបែបទៅដល់ភូមិ ស្រុករបស់ប្រជាពលរដ្ឋតែម្ដង៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា