ព័ត៌មាន
ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។
បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងនឹករលឹកចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជាផងដែរ, សម្ដេចតេជោ មានប្រសាសន៍ថា ក្នុងបេសកកម្មរបស់ឯកឧត្តម បានចូលរួមចំណែកក្នុងការពង្រីកនូវទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូងនាពេលកន្លងមក និងនាពេលបច្ចុប្បន្ន។ សម្ដេចតេជោ បានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៅក្នុងការពូនជ្រុំជំទាន់ទំនងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង បានសម្ដែងនូវក្ដីអរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកឧត្តមបានជួបសម្ដែងការគួរសម និងជម្រាបលានៅក្នុងឱកាសនេះ។ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងអាណត្តិដែលឯកឧត្តមបានបំពេញបេសកកម្មការងារនៅកម្ពុជា ជាឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងត្បូងប្រចាំនៅកម្ពុជាតាំងពីឆ្នាំ២០២៣មក បានចូលរួមចំណែកក្នុងការធ្វើកិច្ចការងារដើម្បីលើកស្ទួយទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងឱ្យមានភាពរីកចម្រើន ជាពិសេសក្នុងអាណត្តិផ្ទាល់របស់ឯកឧត្តម ក៏បានរៀបចំនូវដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាទៅកាន់កូរ៉េខាងត្បូងកាលពីឆ្នាំ២០២៤ កន្លងទៅដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមបានលើកស្ទួយនៃការពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈការចូលរួមចំណែករបស់កូរ៉េខាងត្បូង ជួយដល់វិស័យនានានៅកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការយ៉ាងល្អតាមបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា កូរ៉េខាងត្បូងបានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការផ្ដល់កម្ចីសម្បទានមួយចំនួនទៀត លើការរួមចណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ ជាដើម ហើយឯកឧត្តម សង្ឃឹមថា ស្ពានមិត្តភាពរវាងកូរ៉េខាងត្បូង និងកម្ពុជានឹងបើកការដ្ឋាននាពេលឆាប់ៗនៅឆ្នាំ ២០២៦ខាងមុខនេះ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីពេញចិត្តចំពោះបេសកកម្មការងាររបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូងនៅកម្ពុជា ដែលបានរួមចំណែកពង្រីកនូវកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោ ក៏បានលើកថា ទំនាក់ទំនងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង បានចាប់ផ្ដើមកិច្ចព្រមព្រៀងទំនាក់ទំនងឡើងវិញនៅឆ្នាំ ១៩៩៦ ហើយឆ្នាំ ១៩៩៧ គឺជាការចាប់ផ្ដើមនូវទំនាក់ទំនងផ្លូវការពេញលេញឡើងវិញរវាងប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះ គឺជាការបង្កើតឡើងដោយផ្ទាល់តែម្ដងដោយសម្ដេចតេជោដែលបានខ្នះខ្នែងក្នុងការពង្រីកនៃការបង្កើតឡើងវិញទំនាក់ទំនងប្រទេសទាំងពីរឡើង ដូច្នេះទំនាក់ទំនងប្រទេសទាំងពីរកើតឡើងវិញ និងវិវត្តជាវិជ្ជាមានរហូតមកដល់បច្ចុប្បន្ន។
សម្ដេចតេជោ បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគនានាដែលបានកើតឡើងជាមួយគ្នារវាងកម្ពុជា និងកូរ៉េខាងត្បូង មានការកើនឡើងគួរឱ្យគត់សម្គាល់។ សម្ដេចតេជោបានរម្លឹកថាក្នុងបរិបទកូវីដ-១៩ បណ្ដាប្រទេសជាច្រើនលើពិភពលោកបានបិទជើងហោះហើរ ប៉ុន្ដែក្នុងពេលនោះ កូរ៉េខាងត្បូងមិនបានបិទជើងហោះហើរជាមួយកម្ពុជាឡើយ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងប្រទេសទាំងពីរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង បានសម្ដែងនូវការអរគុណ សម្ដេចតេជោ ដែលបានលើកឡើងអំពីទំនាក់ទំនង និងការចូលរួមចំណែករបស់កូរ៉េខាងត្បូងក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការចូលរួមចំណែកក្នុងកាលៈទេសៈកូវីដ-១៩ ជួយដល់កម្ពុជានាពេលកន្លងទៅ។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរជាលំដាប់បន្តបន្ទាប់ទៀត។ ក្នុងឱកាសនោះឯកឧត្តមក៏បានចាត់ទុកសម្ដេចតេជោ គឺជាតួអង្គមួយដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ជាពិសេសការគឺការផ្សារភ្ជាប់នូវទំនាក់ទំនងប្រទេសទាំងពីរតាំងពីរឆ្នាំ ១៩៩៧មក។
ជាចុងក្រោយសម្ដេចតេជោ បានជូនពរឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង ទទួលជោគជ័យបន្ថែមទៀត បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មនៅកម្ពុជា ហើយសង្ឃឹមថាឯកឧត្តមនឹងត្រឡប់មកកម្ពុជានាពេលនាខាងមុខ៕

-
ព័ត៌មាន13 hours ago
អ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាពនៅស្រុកកំពង់លែង បានសាងសង់រំលោភលើប្រព័ន្ធលូបង្ហូរទឹក និងប៉ះពាល់ដល់ចិញ្ចើមផ្លូវសាធារណៈ
-
PR NEWS1 week ago
ឮល្ហៀងៗ IDOL Make Up Battle ចាប់ផ្តើមវគ្គពិសេសដំបូងក្នុងសប្តាហ៍នេះ
-
ព័ត៌មាន2 days ago
ក្មេងទំនើង៣នាក់បំផ្លាញទ្រព្យសម្បត្តិសាធារណៈត្រូវបានឃាត់ខ្លួន ធ្វើកិច្ចសន្យាអប់រំណែនាំដោយមានការធានាពីអាណាព្យាបាល ដើម្បីអប់រំនៅមូលដ្ឋានបន្ត
-
ព័ត៌មាន1 week ago
ព្រះសង្ឃ និងពលរដ្ឋធ្វើនំអន្សមជូនដល់កងទ័ព ឈរជើងតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ៖តុលាការថៃគួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ព្រោះអ្នកណាៗក៏ដឹងដែរថាថាក់ ស៊ីន គឺជាមនុស្សស្និទ្ធបំផុតជាមួយខ្ញុំ ជិតស្និទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង
-
ព័ត៌មាន5 days ago
អនុប្រធានទី១ អាជ្ញាធរមីន និង នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusive កម្ពុជា ជួបពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចសង្រ្គោះជន រងគ្រោះដោយសារមីន និងណែនាំអំពីបច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹក
-
ព័ត៌មាន4 days ago
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនទៀនវស្សាដល់វត្តមុនីសុវណ្ណ
-
ព័ត៌មាន2 days ago
នាវិកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារទូងស្គរ អបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក