ព័ត៌មាន
ក្រសួងការងារកម្ពុជា និងអង្គការសហប្រជាជាតិ ឯកភាពបន្តលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធអនឡាញ (Zoom) ជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការបង្កើតក្រុមការងារបច្ចេកទេសនៃ «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីជួយរដ្ឋជាសមាជិកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការជួយពង្រឹងការអនុវត្តសកម្មភាពទៅតាមទិសដៅអាទិភាពរបស់ប្រទេសនីមួយៗ ដែលក្នុងនោះរួមមានការផ្តោតសំខាន់ក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតង ការដាក់បុគ្គលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ (Formalization) ការងារសមរម្យសម្រាប់យុវជន (Decent Works for Youth) សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបង្ហាញក្តីរីករាយ ដែលភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារបច្ចេកទេសដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនសហការជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីកម្ពុជាសម្រេចបានការលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការបន្តគាំទ្រយន្តការលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមដើម្បីកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០៕



-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា