ព័ត៌មាន
គោព្រៃជំទង់កម្ពុជា ចេញទៅប្រកួតជើងឯក U23 អាស៊ាន នៅឥណ្ឌូនេស៊ី ខណៈត្រូវជួបឡាវស្អែក
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីចូលរួមប្រកួតជើងឯកបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ASEAN U23 Mandiri Cup™ 2025) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខ។
បន្ទាប់ពីចាកចេញពីមាតុភូមិ ទៅដល់ទីក្រុងហ្សាកាតា កាលពីល្ងាចថ្ងៃច័ន្ទកន្លងទៅ ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវបើកយុទ្ធនាការប្រកួតដំបូង ដោយត្រូវជួបក្រុមជម្រើសជាតិ U23 ឡាវ នាល្ងាចថ្ងៃទី១៦ ខែកក្កដា មុនជំនួបបញ្ចប់ពូលB ទល់នឹងក្រុមខ្លាំងវៀតណាម នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
គួរដឹងថា ការប្រកួតជើងឯកយុវជនប្រចាំតំបន់ ដែលឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះនេះ មានបេក្ខភាព ១០ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុងនោះក្រុមជម្រើសជាតិ U23 កម្ពុជា ស្ថិតក្នុងពូលB ជាមួយវៀតណាម និងឡាវ គ្រាដែលពូលA មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ និងពូលC មាន ៣ក្រុម គឺមីយ៉ាន់ម៉ា ទីម័រខាងកើត និងថៃ។
បេសកកម្មនេះដែរ ក្រុមជម្រើសជាតិ U23 កម្ពុជា គឺដឹកនាំដោយគ្រូបង្វឹកលោក Koji Gyotoku ព្រមទាំងកីឡាករវ័យក្មេង ២៣នាក់ ដែលបានចម្រាញ់ចេញពីការធ្វើតេស្ដ និងប្រមូលផ្ដុំហ្វឹកហាត់ជាច្រើនសប្ដាហ៍កន្លងមក។ យ៉ាងណាអ្នកគាំទ្រ ក៏មានការសោកស្ដាយ ចំពោះកីឡាករមានសក្ដានុពលមួយចំនួន ដែលខកខានចូលរួមការប្រកួតនេះ ដោយសារជាប់ភារកិច្ចជួយក្លិបរៀងៗខ្លួន ក្នុងការត្រៀមរដូវកាលថ្មី ឆ្នាំ២០២៥/២៦ ខាងមុខផងដែរ៕
អត្ថបទ លី ឈុនឡា, រូបភាព មុំ ច័ន្ទសុធារិទ្ធ៕

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ