ព័ត៌មាន
អាជ្ញាធរកោះកុង សម្របសម្រួលពលករខ្មែរ១៦នាក់ បញ្ចូនមកកម្ពុជាវិញ
កោះកុង៖ អាជ្ញាធរខេត្តកោះកុង បានសម្របសម្រួលជាមួយអាជ្ញាធរសមត្ថកិច្ចថៃ ចាត់បញ្ជូនក្រោមពលករខ្មែរចំនួន១៦នាក់ដែលធ្វើការខុសច្បាប់នៅខេត្តត្រាតមកកម្ពុជាវិញ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ឋ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានចាំទទួលស្វាគមន៍ពលករខ្មែរចំនួន១៦នាក់ដែលចាត់បញ្ជូនមកពីប្រទេសថៃ តាមនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ។
លោកជំទាវអភិបាលខេត្ត បានបន្តថា ក្រុមពលករខ្មែរត្រូវបានអាជ្ញាធរសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន ដោយចោទប្រកាន់ថាចូលទឹកដីថៃបម្រើការងារនេសាទនៅខេត្តត្រាត។
លោកជំទាវ មិថុនា ភូថង ស្នើឲ្យក្រុមពលករ ឈប់បន្តទៅរកការងារធ្វើខុសច្បាប់នៅប្រទេសថៃបន្តទៀត ពោលគឺងាកមកចូលរួមសិក្សាជំនាញបច្ចេកទេស និងរកការងារធ្វើនៅក្នុងស្រុកកំណើតវិញ ព្រោះមានសុវត្ថិភាព និងមានភាពកក់ក្តៅក្បែរក្រុមគ្រួសារ។ បច្ចុប្បន្នខេត្តកោះកុង កំពុងត្រូវការកម្លាំងពលកម្មជាង៧ពាន់កន្លែង ខណ:មានតំបន់សេដ្ឋកិច្ចពិសេសចំនួន២កន្លែង ចាំទទួលពាក្យចូលបម្រើការងារ។
តំណាងក្រុមពលករខ្មែរដែលថៃបញ្ជូនមក អះអាងថា ពួកគាត់ទៅថៃកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ហើយចុះទូកនេសាទសមុទ្រជាមួយក្រុមបងប្អូនមិត្តភក្តិដែលរួមដំណើរពីខេត្តកោះកុងទៅ។ លុះពេលកំពុងនេសាទ ក៏ត្រូវអាជ្ញាធរថៃចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមហេតុផលនេសាទនៅចំណុចខៅស្នីង តំបន់អភិរក្សរបស់ថៃ។
ពលករខ្មែរដែលជាខ្មែរឥស្លាមដែលមានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត អ្នកឧកញ៉ា លី យ៉ុង និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ឋដែលយកចិត្តដាក់ទុកជួយសម្របសម្រួល ដើម្បីឲ្យពួកគេបានវិលមកស្រុកកំណើតជួបជុំក្រុមគ្រួសារ ហើយសន្យាថានឹងឈប់ទៅធ្វើការនៅថៃទៀត បើទោះជាការងារនេសាទនៅទីនោះរកបានច្រើនគួរសមជាងនៅស្រុកកំណើតយ៉ាងណាក្តី៕ អត្តបទ:ឈឹម មករា









-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ