ព័ត៌មាន
មន្ទីរប្រឆាំងគ្រឿងញៀន ប្រជុំបូកសរុបលទ្ធិផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្ត
ភ្នំពេញ ៖ កាលពីវេលារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំបូកសរុបលទ្ធិផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តខែកក្កដា ។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមការដឹកនាំប្រជុំបូកសរុបការងារ ដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី នាយករងមន្ទីរទទួលផែន លោកនាយការិយាល័យទាំង១១ក លោក-លោកស្រីនាយរងការិយាល័យ លោក-លោកស្រីនាយ-នាយរងផ្នែកនិងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ថា ៖ ផ្អែកតាមលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន នៅខែមិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពជាទូទៅនៃបទល្មើសគ្រឿងញៀន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានសញ្ញាណថមថយនៅឡើយទេ ហើយស្ថានភាពប្រើប្រាស់គ្រឿងញៀនបច្ចុប្បន្ន មានការប្រើប្រាស់នៅតាមទីតាំងមួយចំនួន ដូចជាក្លិបកំសាន្ត ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ និងតាមតំបន់មិនរៀបរយមួយចំនួន ។ ព្រមទាំងមានការបន្តលួចលាក់នាំចូលគ្រឿងញៀន និងនៅតែមានការលួចលាក់កែច្នៃ-ផលិតគ្រឿងញៀនទ្រង់ទ្រាយតូចៗទៀតផងដែរ។
លោកឧត្តមសេនីយ៍ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្នុងការិយាល័យទាំង១១ ដែលមានការសាមគ្គីភាពផ្ទៃក្នុង, អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនបានល្អ ពិសេសអនុវត្តតាមគោលការណ៍តាមបញ្ជាថ្នាក់ដឹកនាំ និងបានអនុវត្តយ៉ាងខ្ចាប់ខ្ជួន តាមវិន័យនគរបាលជាតិកម្ពុជា។
ក្នុងកិច្ចប្រជុំដដែលនោះ លោកឧត្តមសេនីយ៍នាយកមន្ទីរ បានដាក់ទិសដៅបន្តជំរុញឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ នៃមន្ទីរប្រឆាំងគ្រឿងញៀ នត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញការងារឱ្យបានល្អ គោរពតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ជាក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ជាពិសេស ត្រូវគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញនីតិវិធី និងច្បាប់ ៕ លីហេង







-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត