ព័ត៌មាន
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ដរបស់គណៈចលនាមហាជន
ភ្នំពេញ ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ដរបស់គណៈចលនាមហាជន នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមាន ៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ការងារសង្ខេបដែលបានរាយការណ៍ដោយឯកឧត្តម នួន ផារ័ត្ន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន សម្ដេចកិត្តិសង្គហបណ្ឌិត បានធ្វើកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់គណៈចលនាជំនាញទាំងអស់ និងអគ្គលេខាធិការដ្ឋាន ដែលមានសមាជិក សមាជិកាបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តបំពេញភារកិច្ចជូនគណបក្ស។ ជាមួយគ្នាគនេះដែរ សម្ដេចកិត្តិសង្គហបណ្ឌិតក៏បានផ្ដល់អនុសាសន៍ចំពោះការអនុវត្តការងារឆ្ពោះទៅមុខប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
គួរបញ្ជាក់ដែរកិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងបូកសរុបលទ្ធផលការងាររយៈពេល ៦ខែ នៃឆ្នាំ២០២៥ កន្លងទៅព្រមទាំងពិភាក្សា វាយតម្លៃជារួម និងលើកទិសដៅការងារបន្ត សំដៅចូលរួមគាំទ្រដល់ការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ជាពិសេសការបន្តពង្រឹងរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ និងការងារសិក្សាស្រាវជ្រាវ ក្តាប់បាននូវសតិអារម្មណ៍មហាជន ជាពិសេស ក្តាប់បាននូវសភាពការណ៍សំខាន់ៗដែលបានកើតមានឡើងក្នុងពេលថ្មីៗកន្លងទៅនេះ។











-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ