ព័ត៌មាន
កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ដំណើរការសម័យប្រជុំពេញអង្គលើកទី១
បន្ទាប់ពីពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែក្កដាឆ្នាំ២០២៥ កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា/AIPA (AIPA Caucus ) លើកទី១៦ បានដំណើរការកិច្ចប្រជុំពេញអង្គលើកទី១ ក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃអន្តរសភាអាស៊ាន (AIPA)។ កិច្ចប្រជុំនេះមានរបៀបវារៈចំនួនបួនមាន៖
-របាយការណ៍របស់សភាសមាជិកអាយប៉ា និងអគ្គលេខាធិការអាយប៉ា ស្ដីពីការអនុវត្តសេចក្ដីសម្រេចអាយប៉ា ដែលបានអនុម័តកាលពីមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥
-កិច្ចសន្ទនាសភាវគ្គទី១៖ការពង្រឹងសកម្មភាពរបស់សភា ដើម្បីសន្តិភាពប្រកបដោយបរិយាបន្ន
-កិច្ចសន្ទនាសភាវគ្គទី២៖ការដោះស្រាយបញ្ហាប្រឈម និងហានិភ័យនាពេលបច្ចុប្បន្ន តាមរយៈកិច្ចសហប្រតិបត្តិការសភា
-កិច្ចសន្ទនាសភាវគ្គទី៣៖ការពង្រឹងការរួមចំណែករបស់សភាទៅកាន់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងសកលលោក។
គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី១នេះ មានគណៈប្រតិភាសភា ប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម ហ្វីលីពីន និងកម្ពុជា។ នៅក្នុងនោះក៏មានការឧទ្ទេសនាម ពីគណៈប្រតិភូរដ្ឋសភាប្រទេសទីម័រឡេស្តេ ក្នុងនាមជាភ្ញៀវរបស់ប្រទេសម្ចាស់ផ្ទះនិងវត្តមានប្រទេសអ្នកសង្កេតការណ៍ ផងដែរ៕






-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ