ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរនាយកដ្ឋានវិស្វកម្មដែលថែទាំផ្លូវបានល្អជូនប្រជាជន
សៀមរាប៖ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើការងារជួសជុលផ្លូវក្រាលដី ល្បាយក្រួសចំនួន ១ ខ្សែ នៅស្រុកវ៉ារិន និងបានថែទាំរហូតបញ្ចប់សុពលភាព ដោយផ្លូវនេះរក្សានូវគុណភាពល្អ ដើម្បីជាប្រយោជន៍ ការប្រើប្រាស់យូរអង្វែង ជាពិសេសប្រជាជននៅមូលដ្ឋាន។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ១៣ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ ការស្ថាបនាទំនប់បង្ហូរចំនួន ១ កន្លែង និងសំណង់ផ្សេងៗទៀត នៅឃុំវារិន ស្រុកវ៉ារិន ខេត្តសៀមរាប ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវបានលើកឡើងពីគុណបំណាច់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចបានជំរុញអភិវឌ្ឍសម្រេចនូវសមិទ្ធផលជាច្រើន។ ភាពជោគជ័យ ដ៏ត្រចះត្រចង់នេះ បានកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជន មានលទ្ធភាព ប្រកបរបរចិញ្ចឹមជីវិត តាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ បន្តថា ជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ និងបានកំពុងជំរុញអភិវឌ្ឍជាបន្តបន្ទាប់ទៀត បង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ជនបទឱ្យប្រទាក់ក្រឡា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ មានផ្លូវល្អធ្វើដំណើរ កាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗជាដើម។
ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឧត្តមសេនីយ៍ទោ នរិន្រ្ទ រិទ្ធ នាយករងនាយកដ្ឋានវិស្វកម្ម ទទួលបន្ទុកកងលេខ ១៨០ ស្ពាន-ថ្នល់ ថ្លែងឱ្យដឹងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទរួចមក នាយកដ្ឋានវិស្វកម្ម បានអនុវត្តលើការងារស្ថាបនា ផ្លូវខាងលើនេះភ្លាម និងបានថែទាំរហូតដល់បញ្ចប់សុពលភាព ដោយរក្សាគុណភាពល្អប្រសើរ ទុកជាចំណងដៃនៃការប្រើប្រាស់យូរអង្វែង ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់។
លោកជំទាវ ឯក គន្ធវារី បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ លើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួស១ខ្សែខាងលើនេះ និងបានថែទាំរហូតដល់បញ្ចប់សុពលភាព ដោយរក្សានូវ គុណភាពល្អប្រសើរ ព្រោះផ្លូវជនបទមានសារៈសំខាន់ណាស់ មិនថាផ្លូវនៅទីប្រជុំវិញ ឬនៅតាមជនបទនោះឡើយ កាលណាយើងមានផ្លូវ គ្រប់បណ្តប់ទូទាំងប្រទេស វានឹងចូលរួមចំណែកជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនកសិផលនានា ពីជនបទ ចូលទីផ្សារ រោងចក្រ និងសហគ្រាសនានា និងសម្រួលដល់ការធ្វើកសិកម្មររបស់កសិករនៅមូលដ្ឋាននេះ តាមរយៈការដឹកជញ្ជូនសម្ភារៈ កសិកម្ម ផលិតកម្មបម្រើដល់វិស័យកសិកម្មជាដើម។ នេះគឺជាការលើកកម្ពស់ផលិតភាពដល់កសិករ ជំរុញការធ្វើកសិកម្មឱ្យកាន់តែប្រសើរ សំដៅដល់ការចូលរួមជាមួយរាជរដ្ឋាភិបាល ពង្រឹងដល់ការផ្គត់ផ្គង់សន្តិសុខស្បៀង និងជំរុញដល់ទីផ្សារនាំចេញរបស់កម្ពុជាជាដើម៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន5 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន3 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥