ព័ត៌មាន
សម្តេចធិបតីព្រមានផ្លាស់ប្តូរ ឬបញ្ចប់តំណែងចំពោះសមត្ថកិច្ចណាមិនសហការបង្រ្កាបបទល្មើសតាមអនឡាញ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានយ៉ាងម៉ឺងម៉ាតថា នឹងផ្លាស់មានការប្តូរ ឬឈានទៅបញ្ចប់មុខតំណែងចំពោះសមត្ថកិច្ចណា ដែលមិនសហការបង្រ្កាបបទល្មើសឆបោក ឬក៏ល្បែងអនឡាញ (ONLINE SCAMS) ខណៈសម្តេចបានចាត់ទុកថាល្បែងអនឡាញនេះ បានកំពុងធ្វើការកំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោកនោះ។
តាមរយៈបទបញ្ជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបញ្ចេកវិទ្យា នាថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា«អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះ(យុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបញ្ចេកវិទ្យា)ឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចេញបទបញ្ជាផងដែរ ដោយឲ្យអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។
សម្តេចបានឲ្យក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាសេនាធិការ ត្រូវរៀបចំនីតិវិធីបណ្ដេញចេញស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះជនបរទេសដែលបានចូលមកខុសច្បាប់ ឬស្នាក់នៅខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ តាមបណ្តាខេត្តជាប់ព្រំដែនគោកជាមួយប្រទេសជិតខាង ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាម ព្រំដែនគោកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។
សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានចេញបទបញ្ជាឲ្យគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក និង នាយកដ្ឋាននគរបាលការពារព្រំដែនទឹក ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាមផ្លូវទឹកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាមួយគ្នានោះដែរសម្តេចធិបតីបានបញ្ជាបន្ថែមទៀតដល់ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស មេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម មេបញ្ជាការកងពលតូច លេខ៧០ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីគាំទ្រដល់ប្រតិបត្តិការ នៅពេលទទួលបានបទបញ្ជា។ សម្តេចក៏បានក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ និងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន ត្រូវផ្តល់កិច្ចសហការនិង ចូលរួមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
តាមរយៈបទបញ្ជានេះសម្តេចធិបតី នាយករដេ្ឋមន្រ្តី ក៏បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យទីតាំងកាស៊ីណូ ឬមណ្ឌលល្បែងពាណិជ្ជកម្មដែលមានអាជ្ញាបណ្ណទាំងអស់ ដោយមិនឱ្យមានជាដាច់ខាតនូវ : (១)អំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (២)អំពើចាប់ជំរិត ធ្វើទារុណកម្ម និងបង្ខាំងមនុស្សដោយខុសច្បាប់ (៣) អំពើជួញដូរ មនុស្សនិងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ (៤)អំពើជួញដូរអាវុធ រក្សាទុកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់ (៥) ការកសាងកម្លាំងខុសច្បាប់តាមរយៈក្រុមហ៊ុនសន្តិសុខឯកជន និងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ ដោយអាវុធ និង (៦)អំពើជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀននិងសារធាតុញៀន ដោយខុសច្បាប់។ដោយឡែកសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី ក៏បានប្រាប់ទៅក្រសួងយុត្តិធម៌ ត្រូវធ្វើការណែនាំដល់សាលាជម្រះក្តីនិងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ឱ្យយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងផ្តល់ការគាំទ្រផ្នែកច្បាប់ដល់ស្ថាប័ននិង អង្គភាពអនុវត្តច្បាប់ក្នុងប្រតិបត្តិការ តាមការចាំបាច់៕ អត្ថបទ បាន ចក់









-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន6 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន6 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន3 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះ១ខ្នងជូនយោធិន ក្នុងខេត្តបាត់ដំបង
-
ព័ត៌មាន1 week agoថ្ងៃនេះ ក្រុម AOT បន្តចុះសង្កេតការណ៍នៅទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងខេត្តពោធិ៍សាត់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ