ព័ត៌មាន
ក្រសួងមុខងារសាធារណៈ រំលឹកដល់ក្រសួង-ស្ថាប័ន ផ្តល់សំណុំឯកសារ អំពីការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូនដល់មន្ត្រីរាជការស៊ីវិល មកឱ្យបានយ៉ាងយូរត្រឹម ដំណាច់ខែសីហាឆ្នាំ២០២៥
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចេញលិខិតគោរពជូនសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាល នៃគណៈអភិបាល ក្រុង ស្រុក ស្តីពី ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូនដល់មន្ត្រីរាជការស៊ីវិល។

លិខិតនេះរៀបចំឡើង ដើម្បីឱ្យការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រឆ្នាំ២០២៥ ជូនមន្ត្រីរាជការស៊ីវិល បានទាន់ពេលវេលា និងជាអត្ថប្រយោជន៍ដល់មន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ សូមស្នើសុំដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក អង្គភាពពាក់ព័ន្ធ មេត្តាយកចិត្តទុកដាក់អនុវត្តលើការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិល និងចូលរួមសហការអនុវត្តន៍ ដូចខាងក្រោម៖
-ការដំឡើងឋានន្តរស័ក្តិ ថ្នាក់តាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិល ត្រូវអនុវត្តតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តជាធរមាន
-ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិល ត្រូវគិតចំពោះមន្ត្រី រាជការស៊ីវិល ដែលមានសញ្ញាបត្រពិតប្រាកដ និងមានសញ្ញាបត្រខ្ពស់ជាងសញ្ញាបត្រចុងក្រោយ ដែលធ្លាប់បានប្រើប្រាស់សម្រាប់ដំឡើងថ្នាក់កន្លងមក
-សញ្ញាបត្រដែលសាមីខ្លួនមានក្នុងកម្រិតដូចគ្នា អាចទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ បានតែ មួយថ្នាក់តែប៉ុណ្ណោះ
-ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រ ត្រូវអនុវត្តចំពោះសញ្ញាបត្រដែលមានចាប់ពី ឆ្នាំ២០២០មក ចំពោះសញ្ញាបត្រដែលមានមុនឆ្នាំ២០២០ដែលពុំធ្លាប់បានស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់ ក្រសួង ស្ថាប័នសាមី ត្រូវរៀបចំបញ្ជីដោយឡែក ដើម្បីក្រសួងមុខងារសាធារណៈ ពិនិត្យលម្អិត
-ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រ សាមីខ្លួនត្រូវទទួលខុសត្រូវ និងមានលិខិតធានា អះអាងថា សញ្ញាបត្រដែលយកមកសុំដំឡើងត្រូវតែជាសញ្ញាបត្រដែលពុំធ្លាប់បានយកមកស្នើសុំ ដំឡើងឋានន្តរស័ក្តិ ថ្នាក់
-គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក អង្គភាពទទួលបន្ទុកកិច្ចការបុគ្គលិក ព្រមទាំងសាមីខ្លួនដែលស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់ ត្រូវបញ្ជាក់ពីភាពត្រឹមត្រូវ នៃសញ្ញាបត្រ ក្នុងករណី ក្រសួងមុខងារសាធារណៈ រកឃើញថា សញ្ញាបត្រមានការក្លែងបន្លំ និងបានដំឡើងថ្នាក់ម្តងរួចហើយ សាមីខ្លួនត្រូវទទួលខុសត្រូវក្នុងទណ្ឌកម្មថ្នាក់ទី ២ ត្រង់ចំណុច“ត” នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងត្រូវបង្វែរប្រាក់ចូលថវិការដ្ឋវិញតាមគោលការណ៍
-ក្រសួង ស្ថាប័ន ត្រូវផ្តល់សំណុំឯកសារមកដល់ក្រសួងមុខងារសាធារណៈ ឱ្យបានយ៉ាងយូរត្រឹម ដំណាច់ខែសីហា ឆ្នាំ២០២៥ និងត្រូវភ្ជាប់ឯកសារមួយចំនួន ដូចខាងក្រោម៖
១- លិខិតស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់ របស់ក្រសួង ស្ថាប័នសាមី ចំនួន ០១ច្បាប់
២-បញ្ជីរាយនាមមន្ត្រីរាជការស៊ីវិល ស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់ ចំនួន ០១ច្បាប់ (សូមអនុវត្តតាមគំរូជូនភ្ជាប់)
៣-ភ្ជាប់សញ្ញាបត្រ (ចម្លងត្រឹមត្រូវតាមច្បាប់ដើម បើសញ្ញាបត្រក្រៅប្រទេសត្រូវបញ្ជាក់ពីគណៈកម្មការ វាយតម្លៃសញ្ញាបត្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល) ចំនួន ០១ច្បាប់
៤- របាយការណ៍ស្តីពីការប្រជុំពិភាក្សាវាយតម្លៃរបស់គណៈកម្មការចំណាត់ថ្នាក់ ចំនួន ០១ច្បាប់
-ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ សូមរៀបចំការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូន មន្ត្រីរាជការស៊ីវិលរបស់ខ្លួន ដោយអនុលោមតាមបែបបទ នីតិវិធីដែលនៅជាធរមាន និងតាមពេល វេលាដូចគ្នានឹងថ្នាក់ជាតិ។
ខ្លឹមសារលម្អិតមានភ្ជាប់ជូនក្នុងលិខិតរំលឹកស្តីពីការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូនដល់មន្ត្រីរាជការស៊ីវិល៕




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត