ព័ត៌មាន
គ.ល.ក. ណែនាំដល់ប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មឱ្យពង្រឹងការអនុវត្តតាមលក្ខខណ្ឌអាជ្ញាបណ្ណបញ្ចៀសសកម្មភាពខុសច្បាប់
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្ដីណែនាំពីការរឹតបន្តឹងការអនុវត្តសៀវភៅបន្ទុករបស់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់។
តាមរយៈលិខិតរបស់អគ្គលេខាធិការដ្ឋាន បានធ្វើការណែនាំដល់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវអនុវត្តតាមលក្ខខណ្ឌអាជ្ញាបណ្ណ និងសៀវភៅបន្ទុក ឱ្យបានម៉ឺងម៉ាត់ និងធានាឱ្យបាននៅការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងការប្រតិបត្តិការអាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយជៀសវាងដាច់ខាតនូវរាល់សកម្មភាពចាប់ជំរិតនៅក្នុងកាស៊ីណូ, សកម្មភាពជួញដូរមនុស្សនៅក្នុងកាស៊ីណូ, សកម្មភាពជួញដូរអាវុធនៅក្នុងកាស៊ីណូ, សកម្មភាពជួញដូរគ្រឿងញៀននៅក្នុងកាស៊ីណូ និងសកម្មភាពកសាងកម្លាំងសន្តិសុខខុសច្បាប់នៅក្នុងកាស៊ីណូ ព្រមទាំងសកម្មភាពខុសច្បាប់ផ្សេងៗទៀត។
ក្នុងករណីរកឃើញថា កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម មិនអនុវត្តតាមសេចក្តីណែនាំនេះ កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ត្រូវប្រឈមនឹងការព្យួរ ឬដកហូតអាជ្ញាបណ្ណ និងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សង្ឃឹមយ៉ាងមុតមាំថា កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌល ល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ