ព័ត៌មាន
ឯកឧត្តម ឃ្លាំង ហួត៖លោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្រ្តីស្ដីទីថៃធ្លាប់រង់ចាំជជែកតាមទូរស័ព្ទដើម្បីសុំចរចាជាមួយសម្ដេចតេជោរហូតដល់៤ម៉ោង
ភ្នំពេញ៖ ឯកឧត្តម ឃ្លាំង ហួត ជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះបានបង្ហោះសារនៅលើហ្វេសប៊ុក ចំអកទៅលោក ភូមិថាំ វៈឆៈយៈឆៃ ภูมิธรรมเวชยชัย នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃថា ធ្លាប់រង់ចាំជជែកតាមទូរស័ព្ទដើម្បីសុំចរចាជាមួយសម្ដេចតេជោរហូតដល់៤ម៉ោង (ម៉ោង២រសៀល ដល់ម៉ោងប្រមាណជិត៦ល្ងាច) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ប៉ុន្ដែនាយករដ្ឋមន្រ្ដីស្ដីទីរូបនេះបែរជាភ្លេចមេរៀនរបស់ខ្លួនដែលធ្លាប់ជួបផ្ទាល់។
ឯកឧត្តម ឃ្លាំង ហួត បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ឆ្លើយតបចំពោះការលើកឡើងរបស់លោក ភូមិថាំ វៈឆៈយៈឆៃ ภูมิธรรมเวชยชัย នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃ ដែលបាននិយាយថា «សម្ដេចតេជោ ហ៊ុន សែន គ្មានតម្លៃ»។
ឯកឧត្តមបានបញ្ជាក់ថា៖«តើលោកនាយករដ្ឋមន្រ្តីស្ដីទីនៅចាំបានទេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកបានអមនាយករដ្ឋមន្រ្តី ផែថងថាន រង់ចាំជជែកតាមទូរស័ព្ទ ដើម្បីសុំចរចាជាមួយសម្ដេចតេជោរហូតដល់៤ម៉ោង (ម៉ោង២រសៀល ដល់ម៉ោងប្រមាណជិត៦ល្ងាច) នេះសបញ្ជាក់ឱ្យឃើញថា លោកច្បាស់ជាយល់ឃើញថា សម្ដេចតេជោគឺជាតួអង្គដ៏សំខាន់ដែលមានអំណាច និងមានឥទ្ធិពលអាចសម្រេចអ្វីបាននៅកម្ពុជា»។
ឯកឧត្តម ឃ្លាំង ហួត បានសង្គត់ធ្ងន់ថា៖«ខ្ញុំសូមឆ្លើយទៅលោកវិញថា សម្ដេចតេជោ ជានិមិត្តរូបនៃសុខសន្តិភាព សម្ដេចបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីរំដោះ និងកសាងប្រទេសជាតិឱ្យមានការរីកចម្រើន និងជាវីរបុរសដែលប្រជាជនកម្ពុជាគោរពស្រលាញ់ជាទីបំផុត»៕


-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ