ព័ត៌មាន
អភិបាលខេត្តកំពង់ចាម ស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយពីបញ្ហាទឹកជំនន់ទន្លេមេគង្គ
អភិបាលខេត្តកំពង់ចាម បានស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ទន្លេមេគង្គ។
អភិបាលខេត្តកំពង់ចាម កត់សម្គាល់ថា ក្នុងឆ្នាំ២០២៥នេះ ទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងគំហុកខ្ពស់ជាងឆ្នាំមុន។ ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី១៦ កក្កដានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងពីការត្រៀមបង្ការគ្រោះទឹកជំនន់ទន្លេមេគង្គ។
អភិបាលខេត្តកំពង់ចាម រំឭកថា នៅរដូវវស្សា ខេត្តកំពង់ចាម ដែលស្ថិតនៅជាប់ដងទន្លេមេគង្គ តែងរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ។ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាឱ្យសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យជាប្រចាំនូវតំបន់ងាយរងគ្រោះ រាប់ចេញពីស្រុកស្ទឹងត្រង់ រហូតដល់ស្រុកកងមាស-ស្រុកស្រីសន្ធរ ដែលជាមុខសញ្ញាត្រូវសង្គ្រោះ។ បើតាមអភិបាលខេត្តកំពង់ចាម អាជ្ញាធរត្រូវណែនាំដល់ពលរដ្ឋឱ្យត្រៀមបង្ការ និងរកទីទួលមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អាជ្ញាធរត្រូវត្រៀមកម្លាំង និងក្រុមឆ្លើយតប ដើម្បីសង្គ្រោះបន្ទាន់ ក្នុងករណីដែលមានការទំនាក់ទំនងពីប្រជាពលរដ្ឋ។ តាមការកត់សម្គាល់ឆ្នាំនេះ ទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងគំហុកខ្ពស់ជាងឆ្នាំមុន ដែលបង្កការព្រួយបារម្ភដល់សុវត្ថិភាពពលរដ្ឋរស់នៅជាប់ទន្លេមេគង្គ៕
-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ