ព័ត៌មាន
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាំយកអំណោយគ្រឿងឧបភោគបរិភោគជាច្រើនមុខ ប្រគល់ជូនបញ្ជាការដ្ឋានទិសទី១ បន្ទាយមានជ័យ សម្រាប់ចែកជូនកម្លាំងជួរមុខ
បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ ប្រគល់ជូនបញ្ជាការដ្ឋានទិសទី១បន្ទាយមានជ័យ សម្រាប់ចែកជូនកម្លាំងជួរមុខ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានលើកឡើងថា ក្រោយស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ មានការបិទបើកច្រកដោយ ឯកតោភាគី កម្ពុជាបានពង្រឹងស្ថានការការពារតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីនិងមាតុភូមិកម្ពុជា មិនអោយប្រទេសជិតខាងឈ្លានពានបានឡើយ ហើយកងកម្លាំងកម្ពុជា មានភាពទន់ភ្លន់តែរឹងមាំង និងក្លាហាន។
លោកឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្តេច នាយករដ្ឋមន្ត្រី និងជារដ្ឋលេខា ទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដែលបានដឹកនាំក្រុមការងារ និងសប្បុរសជនក្រុងប៉ោយប៉ែត នាំយកគ្រឿងឧបភោគបរិភោគមកប្រគល់ជូនមេបញ្ជាការទិសទី១ បន្ទាយមានជ័យ នៅពេលនេះ ដើម្បីទទួលយកទៅបែងចែកបន្តជូនកម្លាំងជួរមុខដែលកំពុងឈជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន។ អំណោយរួមមាន៖ អង្ករ១៥០ការ៉ុង ទឹកត្រី៣០០យួរ ទឹកស៊ីអ៊ីវ៣០០យួរ មីជាតិ៣០០កេស ទឹកបរិសុទ្ធ១១២កេស បាយក្តាំង៩០០ថង់ សូឡា២០គ្រឿង។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន មានប្រសាសន៍បញ្ជាក់ថា កម្លាំងជួរក្រោយនៅតែបន្តជួយកម្លាំងជួរមុខជានិច្ចដើម្បីរកជំនួយពីសប្បុរសជនបានជួយជាកម្លាំងចិត្តដល់កងកម្លាំងកំពុងបំពេញភារកិច្ចការពារមាតុភូមិ និងបូរណភាពទឹកដីនេះ ជាយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ដោយឃិនសារិទ្ធ










-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន6 days agoពលរដ្ឋខ្មែរ៩នាក់បានស្លាប់ក្នុងនោះមានទារកម្នាក់ និងរងរបួសជាង៤០នាក់ដោយសារការបាញ់ប្រហាររបស់ទាហានឈ្លានពានថៃ