ព័ត៌មាន
កម្ពុជាកំពុងពិភាក្សាលើការចាប់យកឌីជីថលូបនីយកម្ម ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាមួយ ពិភាក្សាលើការចាប់យកឌីជីថលូបនីយកម្ម ក្នុងការធ្វើបរម- ភាវូបនីយកម្ម សម្រាប់ដំណើរប្រតិបត្តិការនៅក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន សំដៅជំរុញនវានុវត្តន៍ឌីជីថលនៅកម្ពុជាឱ្យកាន់តែមានភាព រីកចម្រើន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន HUAWEI Cambodia Co., LTD. ដឹកនាំដោយ លោក TAO Guangyao ប្រធានក្រុមហ៊ុន HUAWEI ប្រចាំពហុប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រតិបត្តិក្រុមហ៊ុន HUAWEI Cambodia Co., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក TAO Guangyao បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក. ចំពោះការគាំទ្រ កន្លងមក ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញបរិយាកាសអំណោយផល សម្រាប់ការរីកលូតលាស់របស់ក្រុមហ៊ុន Huawei នៅក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់។ បន្ថែមពីនេះ លោកក៏បានជម្រាបជូនអំពីរបាយការណ៍សង្ខេប ជុំវិញវឌ្ឍនភាពរបស់ Huawei Group និង Huawei Cambodia ដោយផ្តោតលើលទ្ធផលការងារឆ្នាំ២០២៤ និងបច្ចុប្បន្នភាព នៃស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន ផងដែរ។

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលេចអំពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការបង្កើតឱ្យមាននូវសួនឧស្សាហម្មបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើម ក្នុងការជំរុញបរិយាកាស វិនិយោគនៅកម្ពុជា ពាក់ព័ន្ធនឹងឧស្សាហកម្មឌីជីថល និងបច្ចេកវិទ្យាទំនើបជាន់ខ្ពស់ឱ្យកាន់តែមានភាពរស់រវើក។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក TAO Guangyao បានធ្វើការពិភាក្សា ជុំវិញការចាប់យកឌីជីថលូបនីយ- កម្ម ក្នុងការធ្វើបរមភាវូបនីយកម្ម ដំណើរប្រតិបត្តិការនៅក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន សំដៅជំរុញនវានុវត្តន៍ឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន ប្រកបប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ ដើម្បីជាការចូលរួមបង្កើនល្បឿនការអភិវឌ្ឍសង្គម និងសេដ្ឋ កិច្ចឌីជីថលនៅកម្ពុជា ឱ្យស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្ដោតលើ អាទិភាពគន្លឹះចំណុចទី១ និងទី៥ គឺមនុស្ស និងបច្ចេកវិទ្យា ក៏ដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន4 days agoមកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា