ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធនាគារចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ ដល់មន្ត្រី និងជនជាប់ឃុំ ជាង៥ម៉ឺននាក់
នៅពេលដែលក្រសួងសុខាភិបាល បានប្រកាសពីសារសំខាន់នៃការបន្តចាក់វ៉ាក់សាំងដុសជំរុញ ដើម្បីបង្ការជំងឺកូវីដ-១៩ ប្រភេទថ្មី អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានទទួលគោលការណ៍ណែនាំភ្លាមពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យប្រញាប់ចាត់ចែងរៀបចំចាក់វ៉ាក់សាំងទាំងមន្ត្រីពន្ធនាគារ និងអ្នកជាប់ឃុំ ដែលជាសត្យានុម័ត គឺពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ជាកន្លែងប្រមូលផ្ដុំមនុស្សជាអចិន្ត្រៃយ៍។

ជាលទ្ធផល នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស មានមន្ត្រី និងអ្នកជាប់ឃុំ ជាង៥ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងដុសជំរុញជាស្ថាពរ។ បើតាមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ការចាក់វ៉ាក់សាំងដុសជំរុញនេះ ផ្ដើមអនុវត្តតាំងពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានកិច្ចសហការគាំទ្រពីក្រសួងសុខាភិបាល រហូតបញ្ចប់រួចរាល់ កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ។

បើតាមឯកឧត្តម ឈន សាណាត គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រមុខក្រសួងមហាផ្ទៃ ជាសេនាធិការ កាន់តែបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពអ្នកជាប់ឃុំ។ ជាក់ស្ដែងចាប់ពីដើមនីតិកាលទី៧មក អត្រាអ្នកជាប់ឃុំឈឺ និងស្លាប់បានថយចុះគួរឱ្យកត់សម្គាល់ ខណៈអង្គការ សមាគម និងប្រទេសជាដៃគូ ដែលមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ក៏កត់សម្គាល់ពីភាពប្រសើរឡើងនេះ និងបានផ្ដល់ការលើកទឹកចិត្ត ព្រមទាំងបន្តចាប់ដៃសហការលើការងារថ្មីៗបន្ថែមទៀត ជាមួយអគ្គនាយកដ្ឋាន។

គួរកត់សម្គាល់ថា ជាទឡ្ហីករណ៍ជាក់ស្ដែងបង្ហាញថារាជរដ្ឋាភិបាល ពិតជាបាននិងកំពុងគិតគូរយ៉ាងល្អិតល្អន់ចំពោះសុខភាពអ្នកជាប់ឃុំ នៅខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ បានប្រកាសប្រឡងចម្រាញ់យកវេជ្ជបណ្ឌិតចំនួន២៩រូប វេជ្ជបណ្ឌិតឯកទេសរោគស្ដ្រី៥រូប និងគិលានុបដ្ឋាកចំនួន៣៨រូប ដើម្បីបំពេញការងារតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស។ ការប្រកាសជ្រើសរើសនេះ បានទទួលការចាប់អារម្មណ៍ និងអបអរសាទរទាំងពីសិស្ស និស្សិតជំនាញសុខាភិបាល ព្រមទាំងសាធារណជន៕

-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា