ភាពយន្ដខ្មែរ
ខ្សែភាពយន្តជីវិតរឿង «កូនកិត្តិយស» អត្ថន័យចាក់ដោតកំពុងចាក់ផ្សាយជូនទស្សនាចាប់ពីពេលនេះ!
ខ្សែភាពយន្តរឿង« កូនកិត្តិយស» គឺជាខ្សែភាពយន្តឆ្លុះបញ្ចាំងពីគ្រួសារមួយចំនួនក្នុងសង្គមបច្ចុប្បន្ន។
ខ្សែភាពយន្តរឿង « កូនកិត្តិយស» គឺជាខ្សែភាពយន្តឆ្លុះបញ្ចាំងពីគ្រួសារមួយចំនួនក្នុងសង្គមបច្ចុប្បន្ន។ ឪពុកម្តាយជាច្រើនតែងតែចង់ឲ្យកូនធ្វើអ្វីឲ្យបានដូចចិត្តខ្លួនចង់បាន។ រហូតភ្លេចគិតពីចិត្តកូនថាតើការពិតទៅកូនចង់បានអ្វីឲ្យប្រាកដ?

នៅក្នុងរឿងនេះផងដែរនឹងមានការឆ្លុះបញ្ចាំងពីផ្នែកផ្សេងៗទាំងសងខាងក្នុងរង្វង់គ្រួសារទាំងមូល។ តួអង្គនីតាដែលសម្តែងដោយកញ្ញា ផាត់ សម្ភស្ស គឺជាក្មេងស្រីងាយុ ១៦ ឆ្នាំ។ នាងរស់នៅជាមួយប៉ាម៉ាក់ដែលស្រឡាញ់កិត្តិយសខ្លាំងចូលចិត្តបង្ខំឲ្យកូនធ្វើអ្វីឲ្យពូកែដើម្បីយកទៅបង្អួតអ្នកដទៃ។

តែប៉ាម៉ាក់នីតាតែងតែឈ្លោះគ្នាគ្មានលោះថ្ងៃ មិនគិតខ្វល់ពីចិត្តរបស់កូនស្រីឡើយ។ នីតា ប្រែក្លាយជាក្មេងស្រីដែលលែងខ្វាយខ្វល់ពីអ្នកដទៃ មិនមាត់មិនក ព្រោះនាងធុញថប់នឹងជីវិតក្នុងគ្រួសារនាង។
មិនយូរប៉ុន្មាននីតាក៏បានលង់ខ្លួនសេពគប់មិត្តមិនល្អ រហូតធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀន។

ពីក្មេងស្រីល្អ រៀនពូកែប្រែក្លាយជាក្មេងស្រីដើរផ្លូវខុស តើជីវិតនីតានឹងប្រែទៅជាយ៉ាងណា?
កុំភ្លេចរង់ចាំតាមដានទស្សនាខ្សែភាពយន្តជីវិតរឿង «កូនកិត្តយស» មានចាក់ផ្សាយនៅក្នុងកញ្ចក់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃ ព្រហស្បត្តិ៍ សុក្រ វេលាម៉ោង ៩ :០០ ដល់ម៉ោង ១០ : ០០នាទីយប់៕
អត្ថបទដោយ៖ Momo
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន5 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត