ព័ត៌មាន
សម្តេចពិជ័យសេនា ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តប៉ៃលិន
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការកសាងវិមាន ស្តូបឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នំា២០២៥នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តប៉ៃលិន ខណៈការសាងសង់បច្ចេកទេសសំណង់ នៃស្តូបនេះសម្រេចបាន៩០ភាគរយ ហើយគ្រោងនឹងសម្ពោធដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២៥ខាងមុខនេះ។
សូមបញ្ជាក់ថា ស្តូបនយោបាយ ឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន ស្ថិតនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន តាមបណ្តោយផ្លូវវាងក្រុងចម្ងាយ៣គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន។ ស្តូបនេះគឺជាស្តូបអនុស្សាវរីយ៍ ដែលសាងសងឡើង ដើម្បីរំលឹកគុណដល់ការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅកម្ពុជាតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដោយយកគំរូប្លង់ស្ថាបត្យកម្ម និងរចនាបថទៅតាមវិមានឈ្នះឈ្នះនៅ រាជធានីភ្នំពេញ។
ស្តូបឈ្នះ ឈ្នះ ខេត្តប៉ៃលិន គឺជាស្នាដៃស្ថាបត្យកម្មសម័យទំនើប មានបញ្ជាក់នូវអត្ថន័យដ៏មានសារសំខាន់ចំនួនបីរួមមាន៖ទី១- កំពូលវិមាន ដែលមានជ្រុងបីតំណាងឱ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣ ដែលនាំឱ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគជ័យ គឺ១. ការធានារូបកាយ និងអាយុជីវិត, ២. ធានាអាជីព និងមុខរបរ ៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យជាដើម។
ទី២. តួវិមាន ដែលមានជ្រុង៥ តំណាងឱ្យយុទ្ធសាស្ដ្រ DIFID គឺៈ បំបែក ធ្វើឱ្យឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និងអភិវឌ្ឍ)ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម។ និងទី៣. តួវិមាន មានជ្រុងប្រាំពីរ តំណាងកត្តានាំឱ្យនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ។
អនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន គឺជានិមិត្តរូបដ៏សំខាន់នៃសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍សម្រាប់ខេត្តប៉ៃលិន ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។ ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិននេះដែរ គឺមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦,០០០ម៉ែត្រការ៉េ។ បើគិតមកដល់ពេលនេះ ការសាងសង់ស្តូបនយោបាយ ឈ្នះ ឈ្នះ ផ្នែក បច្ចេកទេសសំណង់សម្រេចបាន ៩០%,ខ្លឹមសារចម្លាក់បំពាក់សម្រេចបាន៣០%, ខណៈសារមន្ទីរតេជោសន្តិភាពស្តូបឈ្នះ ឈ្នះ ប៉ៃលិន សម្រេចបាន១០%៕
អត្ថបទ បាន ចក់












-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត