ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ ស្នើភាគីពាក់ព័ន្ធពិភាក្សាឱ្យបានផុលផុសលើសេចក្ដីព្រាង “គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥”
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើភាគីពាក់ព័ន្ធដែលរៀបចំសេចក្ដីព្រាង «គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥» ពិភាក្សាគ្នាឱ្យបានផុសផុលលើតម្រូវការធ្វើពិពិធកម្មសេដ្ឋកិច្ច ការរីកចម្រើននៃបច្ចេកវិទ្យា ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចចក្រា កម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និងការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ការលើកឡើងនេះរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងការបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាង «គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥» ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) រៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីភាពសំខាន់នៃ«គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០២៦-២០៣៥ ព្រោះគោលនយោបាយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយនឹងគោលនយោបាយជាតិផ្សេងៗទៀត រួមទាំងយុទ្ធសាស្រ្តបញ្ចកោណគ្រប់ដំណាក់កាល ដែលពាក់ព័ន្ធជាមួយគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ បាន ធ្វើឱ្យសេដ្ឋកិច្ច បានធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈ និងពិភពការងារនៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ ដែលបម្រើឱ្យផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងនិយោជក។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥ នេះនឹងមានដាក់ចេញនូវយុទ្ធសាស្ត្រ ផែនការសកម្មភាព និងការពិនិត្យតាមដាន និងវាយតម្លៃជូនដល់អង្គភាពពាក់ព័ន្ធក្នុងការអភិវឌ្ឍវិស័យមុខរបរ និងការងារសម្រាប់រយៈពេល ១០ឆ្នាំខាងមុខ ក្នុងចក្ខុវិស័យបង្កើតកម្លាំងពលកម្មដែលមានភាពប្រកួតប្រជែង បរិយាបន្ន និងកម្លាំងពលកម្មដែលត្រៀមសម្រាប់ការងារនាពេលអនាគត តាមរយៈការអប់រំ ការសិក្សាពេញមួយជីវិត និងប្រព័ន្ធទីផ្សារការងារដ៏រឹងមាំ ការពង្រឹងស្ថាប័ន និងបទប្បញ្ញត្តិទីផ្សារការងារ ក៏ដូចជាការគាំទ្រ និងការពារពលករទេសន្តរប្រវេសន៍ ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម និងឱកាសនៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា តាមរយៈប្រព័ន្ធព័ត៌មានទីផ្សារការងារដ៏រឹងមាំ សមភាពយេនឌ័រ និងបរិយាបន្នសង្គម។
ក្នុងឱកាសនោះដែរ លោក ទុន សុភ័ណ អ្នកសម្របសម្រួលរបស់អង្គការអន្តរជាតិខាងការងារ (ILO) បានគាំទ្រអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី និងថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលតែងតែផ្ដល់កិច្ចសហការល្អជាអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥នេះឱ្យមានដំណើរការល្អ។
លោកបន្តថា គោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥នេះ នឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជាក្របខ័ណ្ឌឆ្ពោះទៅមុខ ដែលស្របតាមបរិបទសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ដែលកំពុងរៀបចំខ្លួនសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩៕





-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត