ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពង្រីកការស្ថាបនាផ្លូវនៅតំបន់ដាច់ស្រយាល តាមតម្រូវការពលរដ្ឋ
កំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ កំពុងខិតខំពង្រីកការស្ថាបនាផ្លូវ នៅតាមទីជនបទដាច់ស្រយាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរកាន់ស្រួល និងងាយនាំកសិផលទៅកាន់ទីផ្សារ ទាំងនៅរដូវប្រាំង និងរដូវវស្សា ។
ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារជួសជុលស្ដារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួស ១ខ្សែ ប្រវែងជាង ៧គីឡូម៉ែត្រ និងប្រព័ន្ធលូ ស្ថិតក្នុងឃុំក្តីដូង និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ក្រសួងអភិវឌ្ឍន៍ជនបទកំពុងខិតខំចូលរួមកសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង ។
ឯកឧត្តមបានបន្តថា ក្នុងនោះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់,ទី២. ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ, ទី៣. ការអភិវឌ្ឍសហគមន៍ជនបទ, ទី៤. ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និងទី៥. ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា នៅក្នុងចំណោមការងារអទិភាពទាំងអស់ ការកសាងផ្លូវ គឺជាវិស័យអាទិភាពផងដែរ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដូចនេះក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តប្រឹងប្រែងការស្ថាបនា និងការប្រែក្លាយផ្លូវលំបាកធ្វើដំណើរ ទៅជាផ្លូវក្រាលក្រួស ផ្លូវកៅស៊ូ និងផ្លូវបេតុងជាដើម ដោយធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារងាយស្រួលជាងមុន ។
ជាមួយនេះ ឯកឧត្តម ផូ ផារិទ្ធ ជឿជាក់ថា នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ នឹងស្ថាបនាផ្លូវ១ខ្សែនេះ តាមស្ដង់ដារនិងរឹងមាំយូរអង្វែង ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែទាំ នៅពេលផ្លូវនេះ ជួសជុលរួចរាល់ ក្នុងនោះមិនត្រូវនាំគ្នាកាប់គាស់ ជីកកកាយផ្លូវ មិនត្រូវដឹកលើសទម្ងន់ និងមិនត្រូវលើកដីផ្ទះខ្ពស់ជាងផ្លូវ ។ ឯកឧត្តមក៏បានជំរុញ ទៅអាជ្ញាធរមូលដ្ឋាន ត្រូវទប់ស្កាត់សកម្មភាពដឹកលើសទម្ងន់ ធ្វើឲ្យផ្លូវឆាប់រងការខូចខាត តាមរយៈការដាក់វិធានការនានា ព្រោះផ្លូវមួយខ្សែៗ គឺបានប្រើប្រាស់ថវិកាជាតិច្រើន ក្នុងការកសាង៕ អត្ថបទ បាន សុខរិទ្ធិ







-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ