ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល «យើងទាំងអស់គ្នា ជាក្រុមគ្រូពេទ្យ គឺជាកងទ័ពស្ងប់ស្ងាត់ឈរជើងត្រៀមជានិច្ច នៅជាមួយកងទ័ពយើង»
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យផែនការយុទ្ធសាស្រ្ត ក្នុងការត្រៀមខ្លួនគាំទ្រផ្នែកសេវាសុខភាព និងសង្គ្រោះបន្ទាន់ នៅតំបន់ព្រំដែន ជាពិសេសតំបន់ដែលកំពុងផ្ទុះអាវុធ។
មុននឹងចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញនូវអារម្មណ៍មោទនភាព ចំពោះវីរកងទ័ពនៅសមរភូមិជួរមុខរបស់កម្ពុជា ដែលបានលះបង់គ្រប់យ៉ាងក្នុងការការពារបូរណភាពទឹកដី។ ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់ថា ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរពេទ្យថ្នាក់ជាតិ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបចំចាត់ចែងក្រុមគ្រូពេទ្យ សម្ភារៈ និងបរិក្ខារ រួចជាស្រេច និងបានកំពុងចេញដំណើរឆ្ពោះទៅខេត្តទីតាំងរៀងៗខ្លួន ដើម្បីត្រៀមជួយគាំទ្រ ដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការនៅទីនោះ ករណីជាយថាហេតុណាមួយកើតឡើង។
កិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដាក់ចេញនូវចំនុចអាទិភាពមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ដូចខាងក្រោម៖ មន្ទីរពេទ្យថ្នាក់ជាតិទាំងអស់ត្រូវត្រៀមខ្លួនជានិច្ច ក្នុងការរៀបចំក្រុមគ្រូពេទ្យ និងសម្ភារៈបរិក្ខារ សម្រាប់ចេញដំណើរទៅតាមតំបន់ព្រំដែន ដើម្បីត្រៀមជួយគាំទ្របន្ថែមក្នុងករណីចាំបាច់។ រៀបចំវិធីសាស្រ្តឱ្យមានការទំនាក់ទំនងគ្នាជាប់ជានិច្ច ក្នុងគោលបំណងបញ្ជូន និងទទួលព័ត៌មានអំពីស្ថានភាពនៅសមរភូមិជួរមុខបានឆាប់រហ័យ។ ពង្រឹងការយកចិត្តទុកដាក់ចំពោះការឆ្លើយតបបន្ទាន់ ទាំងការជួយសង្រ្គោះបឋម និងការបញ្ជូន។ ពង្រឹងយន្តការគាំពារសុខភាព សុវត្ថិភាពប្រជាពលរដ្ឋ និងបុគ្គលិកសុខាភិបាលខ្លួនឯងឱ្យបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ពង្រឹងនូវគុណភាពសេវាសង្គ្រោះ និងរក្សាអនាម័យ ទៅតាមស្តង់ដារ ទោះបីស្ថិតក្នុងស្ថានភាពអាសន្ន។ ត្រូវមានយន្តការផ្តល់ព័ត៌មាន និងរបាយការណ៍ច្បាស់លាស់ មកក្រសួងសុខាភិបាល។ នៅតាមឃ្លាំងឱសថកណ្តាល និងខេត្ត ត្រូវពិនិត្យ និងរៀបចំរួចជាស្រេចនូវ សម្ភារៈ បរិក្ខារ ឱសថ ចាំបាច់ និងសំខាន់ៗ ដើម្បីផ្គត់ផ្គង់ទៅមូលដ្ឋានសុខាភិបាល និងក្រុមគ្រុពេទ្យនៅតាមតំបន់ព្រំដែន កុំឱ្យមានការខ្វះខាត។ មន្ទីរសុខាភិបាលរាជធានី ខេត្ត ចាត់ចែងរៀបចំក្រុមគ្រូពេទ្យ ដើម្បីត្រៀមផ្លាស់ប្តូរវេន ជាមួយក្រុមគ្រូពេទ្យដែលនៅប្រចាំការតាមតំបន់ព្រំដែន ក្នុងករណីមានតម្រូវការ។ នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ខេត្ត និងស្រុក ទាំងអស់ត្រូវរៀបចំបែងចែកក្រុមគ្រូពេទ្យប្រចាំការនៅកន្លែងរបស់ខ្លួន ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាបាននូវការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋជាធម្មតា និងរង់ចាំទទួលជួយសង្រ្គោះ។
ជាចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគោរពជូនទៅដល់វីរកងទ័ពកម្ពុជា ដែលឈរជើងនៅសមរភូមិជួរមុខ ជាពិសេសនៅតំបន់ដែលផ្ទុះអាវុធ ប្រកបដោយសុខសុវត្ថិភាព និងទទួលបានជ័យជំនះ គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យ ផ្តាំផ្ញើការសួខសុខទុក្ខ និងជូនពរដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការនៅតាមតំបន់ព្រំដែន និងក្រុមគ្រូពេទ្យចេញដំណើរជួយគាំទ្របន្ថែម ជួបតែសុខសុវត្ថិភាពទាំងអស់គ្នា។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom)៕
អត្ថបទ រដ្ឋា









-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន6 days agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន1 week agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន4 days agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ
-
ព័ត៌មាន3 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ