ព័ត៌មាន
ក្រសួងការបរទេសកម្ពុជា កោះអញ្ជើញអង្គទូតបរទេសប្រចាំកម្ពុជា ពន្យល់ពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានកោះអញ្ជើញបណ្ដាអង្គទូតបរទេស ប្រចាំនៅកម្ពុជា ដើម្បីធ្វើការពន្យល់អំពីស្ថានភាព នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ខណៈបណ្ដាអង្គទូតទាំងអស់នោះ បានបង្ហាញនូវក្តីព្រួយបារម្ភ ពីការរីករាលដាលនៃជម្លោះ និងផលប៉ះពាល់ ។
ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនេះ ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា នៅចំពោះមុខអង្គទូតទាំង ៥១រូប ឯកឧត្តម ប្រាក់ សុខុន បានពន្យល់ប្រាប់ចំនួន៤ចំណុច ទី១. ការថ្កោលទោសរបស់កម្ពុជា អំពីការឈ្លានពានរបស់ថៃ និងហេតុការណ៍កំពុងកើតឡើង, ទី២. ការឆ្លើយតបរបស់កម្ពុជាលើការឈ្លានពានរបស់ថៃ, ទី៣. ដំណោះស្រាយនានារបស់ម្ពុជា លើការងារការទូតជាដើម និងទី៤. ការប្ដេជារបស់កម្ពុជា ប្រើប្រាស់យន្តការអន្តរជាតិ ដើម្បីដោះស្រាយ ។
ឯកឧត្តម បានបន្តថា បន្ទាប់ពីបានស្ដាប់ការពន្យល់ អង្គទូតមួយចំនួនបានសួរនាំបន្ថែម ពីស្ថានភាពបច្ចុប្បន្ននៅជួរមុខ និងសម្ដែងនូវការព្រួយបារម្ភ ជាមួយនោះ ជំហររបស់ពួកគេក៏ដូចជាកម្ពុជាផងដែរ គឺចង់ឲ្យមានការចរចាដោយសន្តិវិធី ។
ឯកឧត្តម គង់ ភោគ បានគូសបញ្ជាក់ថា ការឆ្លើយតបជាប្រដាប់វុធចំពោះការឈ្លានពាន គឺធ្វើស្របទៅតាមច្បាប់ ក្នុងន័យការពារខ្លួន ការពារបូរណភាពទឹកដី ហើយគោរពទៅតាមផែន ទីដែលបានកំណត់ ខណៈដែលភាគីថៃ កំពុងរំលោភច្បាប់អន្តរជាតិ ប្រើប្រាស់អាវុធធុនធ្ងន់ និងបាញ់ប្រហារក្នុងតំបន់ជនស៊ីវិល ធ្វើឲ្យមានស្លាប់ និងរបួស រួមទាំងមានការជម្លៀសពលរដ្ឋទៅកាន់ទីសុវត្ថិភាពរាប់ពាន់នាក់ ។
គួរបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះអាវុធរវាងកម្ពុជា និងថៃ នៅតាមបន្ទាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥ម្សិលមិញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់លិខិត ទៅអង្គការសហប្រជាជាតិ (UN) ដើម្បីជួយអន្តរាគមន៍ អំពីបញ្ហាជម្លោះប្រដាប់អាវុធនេះ ព្រោះកម្ពុជាត្រូវការសន្តិភាព និងចង់ដោះស្រាយតាមយន្តការអន្តរជាតិ ។ បើមិនមានអ្វីប្រែប្រួលទេនោះ នារសៀលថ្ងៃទី២៥ ខែកក្កដា ម៉ោងនៅសហរដ្ឋអាមេរិក នឹងមានកិច្ចប្រជុំបន្ទាន់នៃសមាជិកអង្គការសហប្រជាតិ ដើម្បីពិភាក្សាជម្លោះព្រំដែនកម្ពុជា-ថៃនេះ ៕ អត្ថបទ សុខរិទ្ធិ





-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង